ប្រទេសកាតាប្រកាសផ្តល់ជំនួយចំនួន ១៥០ លានដុល្លារដល់តំបន់ហ្គាហ្សាដើម្បីគាំទ្រកម្មវិធីរបស់អង្គការសហប្រជាជាតិក្នុងកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19

0

ប្រទេសកាតាប្រកាសផ្តល់ជំនួយចំនួន ១៥០ លានដុល្លារអាមេរិកដល់តំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៦ ខែ។ គណៈកម្មាធិប្រទេសកាតាដែលគ្រប់គ្រងដោយរដ្ឋដើម្បីស្តារតំបន់ហ្កាហ្សាសរសេរបង្ហោះនៅថ្ងៃច័ន្ទនេះថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់កម្មវិធីមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងទឹកដីប៉ាឡេស្ទីនក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះនៅទីនោះផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាតំបន់ហ្គាហ្សាស្ទ្រីបពេលនេះក៏រាយការណ៍ពីករណីដំបូងរបស់ខ្លួនអំពីការឆ្លងនៃមេរោគកូរ៉ូណានេះកាលពីថ្ងៃអាទិត្យនេះផងដែរ។ អាជ្ញាធរប្រកាសអោយមនុស្សនៅផ្ទះនៅក្នុងតំបន់វេសប៊ែង ខណៈដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីនកំពុងទប់ទល់ទៅនឹងការឆ្លងរាលដាលនៃមេរោគនេះផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here