នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានប្រសាសន៍នៅថ្ងៃចន្ទថា នៅរយៈពេលពី១០ទៅ១៥ថ្ងៃខាងមុខទៀតប្រទេសវៀតណាមនឹងត្រូវប្រឈមក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី។
នៅពាក់កណ្តាលខែកុម្ភៈ ប្រទេសអាស៊ីអាគ្នេយ៍និយាយថា មានករណីឆ្លងវីរុសកូរ៉ូណា ចំនួន១៦ករណី តែក្រោយមកពួកគេបានជាសះស្បើយ។ នៅរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមកទៀត ចំនួនឆ្លងបានកើនឡើងយ៉ាងខ្លាំង ក្រោយពីមានមានករណីឆ្លងកើនឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាល ឥឡូវនេះមានអ្នកឆ្លងចំនួន ១២២ករណី និងមិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់ទេ។
លោក Phuc អំពាវនាវកុំឱ្យមានការជួបជុំធំៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបញ្ជាក់អោយដឹងថា ជនណាដែលបំពានលើវិធានការណ៍មិនព្រមនៅដាច់ពីគ្នា ឬមិនគោរពតាមលិខិតប្រកាសពីការថែររក្សាសុខភាពអាចនឹងរងការចោទប្រកាន់ពីបទឧក្រិដ្ឋ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០









