អ្នកការទូតជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបមានប្រសាសន៍នៅថ្ងៃច័ន្ទថា សហភាពអឺរ៉ុបនឹងបញ្ជូនជំនួយមនុស្សធម៌ចំនួន ២០លានអឺរ៉ូ (២១,៥ លានដុល្លារ) ដល់ប្រទេសអ៊ីរ៉ង់ដើម្បីជួយបញ្ឈប់ការឆ្លងវីរ៉ុសថ្មី។យោងតាមប្រភពព័ត៌មានពីប្រធាននយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានឱ្យដឹងថា ទីក្រុង Brussels នឹងគាំទ្រដល់សំណើរបស់ទីក្រុងតេរ៉ានសម្រាប់ជំនួយហិរញ្ញវត្ថុពី IMF ។
លោកBorrell មានប្រសាសន៍ថា “យើងមិនអាចផ្តល់ជំនួយមនុស្សធម៌ច្រើនទេ ប៉ុន្តែមានថវិកាប្រមាណ ២០លានអឺរ៉ូ…ដែលយើងរំពឹងថានឹងបញ្ជូនទៅនៅសប្តាហ៍ក្រោយ។”
លោកមានប្រសាសន៍ក្រោយពីសន្និសីទវីដេអូរបស់រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបថា “យើងយល់ព្រមគាំទ្រសំណើរបស់អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ” ។
ភ្នាក់ងារព័ត៌មានរាយការណ៍ថា អ៊ីរ៉ង់គឺជាប្រទេសនៅមជ្ឈឹមបូព៌ា ដែលរងការវាយប្រហារខ្លាំងពីវីរុសបណ្តាលឱ្យមានអ្នកស្លាប់ជាងចំនួន ១.៨០០នាក់ និងមានអ្នកឆ្លងជំងឺចំនួន២៣.០៤៩នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០









