ប្រទេស Austria នឹងបន្ថែមការធ្វើតេស្តវីរុសឱ្យបានកាន់តែច្រើននៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីកំណត់ទីតាំង និងញែកមនុស្សដែលឆ្លងជំងឺ និងជាការកាត់បន្ថយបន្ទុកដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអ៊ីតាលី។ ភ្នាក់ងារសារព័ត៌រាយការណ៍ថា សាធារណរដ្ឋ Alpine មានប្រជាជនចំនួន៨,៨លាននាក់ ធ្វើការពិនិត្យលើមនុស្សប្រមាណចំនួន ២៨,៤០០នាក់ដោយក្នុងនោះមានករណីជិតឆ្លងចំនួន៤,៩០០ករណីនិងមានអ្នកស្លាប់ចំនួន២៨នាក់។ប្រទេសនេះជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដំបូងគេដែលបានដាក់កម្រិតខ្លាំងក្នុងពេលនេះ។ នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រទេស Austria គ្រោងនឹងធ្វើការពិនិត្យមនុស្សរហូតដល់ចំនួន ១៥,០០០នាក់ក្នុងមួយថ្ងៃ។ លោក Kurz ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារថា “យើងនឹងធ្វើការពិនិត្យឱ្យបានឆាប់រហ័ស ដើម្បីអាចពិនិត្យមនុស្សចំនួនរាប់សែននាក់ឱ្យបានលឿនបំផុត” ។ លោកមានប្រសាសន៍សំដៅដល់ឧបករណ៍ធ្វើតេស្តម៉ាកថ្មីដែលមានតម្លៃថោកក្នុងន័យប្រៀបធៀប ដោយឧបករណ៍ទាំងនោះចំណាយពេលយូរជាងឧបករន៍ធ្វើតេស្តក្នុងមន្ទីរពិសោធន៍ដែលនៅប្រើមកដល់សព្វថ្ងៃ។អធិការបតីមានប្រសាសន៍ថា ការធ្វើតេស្តទូទៅគឺជាគន្លឹះដើម្បីទទួលបានរូបភាពច្បាស់អំពីអត្រាឆ្លងពិត និងចំនួនតើមានមនុស្សប៉ុន្មាននាក់ដែលមានអភ័យឯកសិទ្ធិប្រឆាំងនឹងវីរុស។វិធានការណ៍ដ៏តឹងរឹងនឹងអនុវត្តន៍រហូតដល់ថ្ងៃទី១៣ ខែមេសា ហើយលោក Kurz មានប្រសាសន៍ថា មានក្តីសង្ឃឹមថានឹងមានចំនួនអ្នកឆ្លងថយចុះជាបណ្តើរៗនៅថ្ងៃបន្ទាប់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០









