នៅថ្ងៃព្រហស្បតិ៍ ប្រទេសអេស្បាញបន្ថែមថ្ងៃបិទទីក្រុងដោយសារការឆ្លងវីរុសដល់ថ្ងៃទី១២ ខែមេសា។ ប្រទេសដែលរងគ្រោះខ្លាំងបំផុតទី២ របស់អ៊ឺរ៉ុបកំពុងធ្វើសង្គ្រាមពិតប្រាកដជាមួយវីរុស ហើយការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តនៅក្នុងទីផ្សារប្រទេសចិនមានសភាពខ្សត់ខ្សោយ ដោយមានការបន្លំ និងកិច្ចព្រមព្រៀងមិនច្បាស់លាស់ជាច្រើន។
ចំនួនអ្នកស្លាប់កើនឡើងពី ៦៥៥នាក់ក្នុងមួយយប់ដល់ចំនួន ៤ ០៨៩ នាក់។ ចំនួនអ្នកស្លាប់ធ្លាក់ចុះពី៧៣៨នាក់នៅថ្ងៃមុនដោយប្រទេសអេស្ប៉ាញមានចំនួនអ្នកស្លាប់កើនឡើងលើសប្រទេសចិនចាប់ផ្តើមផ្ទុះការឆ្លងនៅក្នុងប្រទេសអេស្បាញ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Salvador Illa ប្រាប់សភាពីទិន្នន័យដែលធ្វើឱ្យលោកគិតថា អេស្បាញកំពុងចាប់ផ្តើមស្ថិតក្នុងដំណាក់កាលស្ថេរភាព។
អេស្បាញបញ្ជាទិញម៉ាស ស្រោមដៃនិងឧបករណ៍ធ្វើតេស្ត៍ចំនួន ៤៧១,៤ លានដុល្លារពីប្រទេសចិន ហើយបានងាកទៅរកដៃគូណាតូសម្រាប់ឧបករណ៍ការពារ និងបំពង់ខ្យល់។ ប្រភពការទូតប្រាប់ភ្នាក់ងារព័ត៌មានថា តម្លៃសម្ភារៈបានកើនឡើង ១០ដងក្នុងករណីខ្លះហើយក្រុមហ៊ុនចិនបានទាមទារការទូទាត់ប្រាក់ជាមុន។
ប្រភពព័ត៌មានពីអាជ្ញាធរសុខាភិបាលនិយាយថា មានជើងយន្តហោះនៅក្នុងអាកាសយានដ្ឋានឯកជនចិនមួយចំនួនហោះហើរដើម្បីផ្គត់ផ្គង់សម្ភារៈបែបនោះ ហើយឈ្មួញកណ្តាលតែងតែបោកប្រាស់អ្នកទិញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០









