ប្រព័ន្ធការពារអាកាសរបស់កងទ័ពបានប្រឈមមុខនឹងការឈ្លានពានពីមីស៊ីលរបស់ប្រទេសអ៊ីស្រាអែលនៅខាងកើតតំបន់ Homs ហើយប្រព័ន្ធការពារបានបាញ់ទម្លាក់មីស៊ីល មុនពេលម៉ីស៊ីលទៅដល់គោលដៅ។
ប្រភពព័ត៌មានពីយោធាប្រាប់ភ្នាក់ងារសាណាថា “នៅម៉ោង ២០:២៥ នៅថ្ងៃអង្គារ យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ពីលើប្រទេសលីបង់ដែលកំពុងហោះឆ្ពោះទៅទិសខាងកើតនៃតំបន់ Homs…ហើយភ្លាមៗនោះ ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីល និងបាញ់ទម្លាក់ម៉ីស៊ីលទាំងនោះ”។ នៅថ្ងៃទី៥ ខែមីនា
កងទ័ពការពារដែនអាកាសធ្លាប់បានប្រឈមមុខនឹងការឈ្លានពានពីមីស៊ីលរបស់ប្រទេសអ៊ីស្រាអែលដែលបាញ់សំដៅទៅតំបន់កណ្តាល ហើយប្រព័ន្ធការពារបានរារាំងមីស៊ីលមិនឲ្យទៅដល់គោលដៅរបស់ពួកគេ៕

ប្រភពព័ត៌មានSana ផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០









