ចាប់បានភេវរករម្នាក់ក្នុងចំណោមភេរវករ ISIS ដែលគេតាមរកបំផុតនៅអឺរ៉ុប

0

សេវាកម្មសន្តិសុខអេស្បាញបានចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមថ្នាក់ខ្ពស់មួយរូប ដែលលួចរត់ចូលទៅក្នុងប្រទេសអេស្បាញក្រោយពីលោកបានធ្វើសង្គ្រាមជីហាដនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ អ្នករត់គេចខ្លួន និងបក្ខពួករបស់គាត់បានព្យាយាមប្រមូលផ្តុំគ្នាដោយពាក់ម៉ាស់។

ក្រសួងមហាផ្ទៃអេស្ប៉ាញបានបង្ហើបឱ្យដឹងថា នៅថ្ងៃពុធប៉ូលិស និងភ្នាក់ងារស៊ើបការណ៍បានសម្រុកចូលទៅក្នុងផ្ទះល្វែងមួយដែលជួលដោយជនសង្ស័យភេរវករ និងបក្ខពួកចំនួន២នាក់ផ្សេងទៀតនៅក្នុងខេត្ត Andalusia។ សកម្មប្រយុទ្ធដែលគេនិយាយថា  មានសញ្ជាតិអេហ្ស៊ីបបានលួចឆ្លងដែនចូលទឹកដីអេស្ប៉ាញដោយខុសច្បាប់។ដោយមិនបានបង្ហាញពីឈ្មោះរបស់គាត់ ក្រសួងបន្តថា គាត់គឺជាភេរវករម្នាក់ក្នុងចំណោមជនភេរវករដែលគេតាមចាប់ខ្លួនបំផុតនៅអ៊ឺរ៉ុប ដោយសារតែមានឯកសារទោសព្រហ្មទណ្ឌរបស់គាត់ក្នុងក្រុមDaesh (កាត់ជាភាសាអារ៉ាប់សំរាប់រដ្ឋអ៊ីស្លាម និង ISIL) និងសកម្មភាពគ្រោះថ្នាក់ដ៏ខ្ពស់បំផុតដែលគាត់ធ្លាប់បានធ្វើ។

ដោយដឹងថាកំពុងស្ថិតក្នុងស្ថានភាពប្រឈមមុខនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសអេស្បាញ ក្រុមភេរវករជាប់ចោទទាំង៣នាក់បានព្យាយាមអស់ពីសមត្ថភាពដើម្បីរត់គេចពីក្រសែភ្នែកតាមចាប់ខ្លួន។ពួកគេសម្របអាកប្បកិរិយារបស់ពួកគេទៅនឹងស្ថានភាពអាសន្នជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត ដោយពួកគេចេញទៅក្រៅដាច់ដោយឡែកពីគ្នា និងតែងតែបិទបាំងមុខជានិច្ច។ទោះយ៉ាងណា ប្រទេសអេហ្ស៊ីបបានទទួលរ៉ាដារបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ឺរ៉ុបពីព្រោះគាត់បានចំណាយពេលជាច្រើនឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលគាត់កំពុងអភិវឌ្ឍបុគ្គលិកលក្ខណៈខ្លាំងគួរឱ្យបារម្ភ។ យោងតាមប្រភពមន្រ្តីបានអោយដឹងថា ឧក្រិដ្ឋកម្មរបស់គាត់មួយចំនួនមានភាពសាហាវណាស់តាមរយៈឃ្លីបដែលគេថតបានពីសកម្មភាពរបស់គាត់។នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអេស្បាញបានក្លាយជាច្រកដ៏សំខាន់មួយរបស់អឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសអាហ្រ្វិកខាងជើង និងមជ្ឈឹមបូព៌ាស្របនឹងប្រទេសក្រិក និងប្រទេសអ៊ីតាលី។ ភូមិសាស្ត្រក្បែរប្រទេសលីប៊ីជាកន្លែងដែលជនចំណាកស្រុកប្រមូលផ្តុំមុនពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ប្រទេសអេស្បាញធ្លាប់រងការវាយប្រហារដ៏សាហាវមួយនៅឆ្នាំ២០១៧ នៅពេលដែលភេរវករអាយុ២២ឆ្នាំម្នាក់បានបើកឡានចូលតាមផ្លូវអ្នកថ្មើរជើងនៅទីក្រុង Barcelona ។ការវាយប្រហារនោះសម្លាប់មុស្សច្រើនជាង១០នាក់ ក្រោយមកត្រូវបានអះអាងដោយរដ្ឋអ៊ីស្លាម៕

 

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here