ជន​ស៊ីវិល​ស្លាប់ និង​របួស​ទាហាន​ស៊ីឈ្នួល​ក្នុងការ​ផ្ទុះ​គ្រាប់ IED នៅ​តំបន់ al-Bab

0
ជន​ស៊ីវិល​ស្លាប់ និង​របួស​ទាហាន​ស៊ីឈ្នួល​ក្នុងការ​ផ្ទុះ​គ្រាប់ IED នៅ​តំបន់ al-Bab

គ្រាប់ IED បង្កប់​ក្នុង​រថយន្ត​បាន​ផ្ទុះ​នៅ​ថ្ងៃ​អង្គារ នៅ​ទីក្រុង al-Bab នៅ​ខាងជើង​ទីក្រុង Aleppo ដែលជា​កន្លែង​ក្រុម​ភេរវ​ករ​គាំទ្រ​ដោយ​កម្លាំង​ទួរគី​កំពុង​ត្រួតត្រា។

ប្រភពព័ត៌មាន​នៅក្នុង​ស្រុក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​គ្រាប់ IED មួយ​ដែល​បាន​បង្កប់​នៅក្នុង​រថយន្ត​បាន​ផ្ទុះ​នៅក្នុង​តំបន់ al-Zuhour។ ហេតុការណ៍​នោះបាន​សម្លាប់​ជន​ស៊ីវិល​ម្នាក់ និង​បង្ក​របួស​ដល់​ទាហាន​ស៊ីឈ្នួល​ភេរវកម្ម​របស់​ទួរគី និង​បាន​បង្ក​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​មួយចំនួន៕

ប្រភពព័ត៌មាន​សា​ណា ផ្សាយ​ថ្ងៃទី៥ ខែឧសភា​ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here