ជំនួយការ​លោកស្រី Merkel និយាយថា ជំងឺ​រាតត្បាត​នឹង​បន្ត​រហូតដល់​ចុងឆ្នាំ

0

ប្រធាន​បុគ្គលិក​របស់លោក​ស្រី Angela Merkel មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថាជំងឺ​រាតត្បាត​កូ​វីដ១៩ នឹង​បន្ត​យ៉ាងហោចណាស់​ដល់​ចុង​ឆ្នាំនេះ។

លោក Helge Braun ប្រាប់​វិទ្យុ Deutschlandfunk ថា៖ យើង​អាច​នឹងមិន​រស់​ក្រោយពី​ចប់​ស្ថានភាព​ជំងឺ​រាតត្បាត ឬ​យើង​កំពុង​រស់នៅក្នុង​ស្ថានការណ៍​ជំងឺ​រាតត្បាត យ៉ាងណា​ក៏​យើង​ស្ថិតក្នុង​ស្ថានភាព​មួយ​ក្នុងចំណោម​ស្ថានភាព​ទាំងពីរ ហើយ​យ៉ាងហោចណាស់​ស្ថានភាព​នឹង​បន្ត​រហូតដល់​ដាច់​ឆ្នាំ

លោកស្រី Merkel អធិការបតី​អាល្លឺម៉ង់ បានប្រកាស​ពី​វិធានការណ៍​នានា​នៅ​ថ្ងៃ​ពុធ​ដើម្បី​ដកចេញ​នូវ​វិធានការណ៍​បិទ​ដំណើរ​នៅក្នុង​ប្រទេស ស្របពេល​ជាមួយគ្នានេះ លោកស្រី​បាន​បង្កើត​យន្តការ “ទប់​បន្ទាន់” ដែល​អនុញ្ញាតឱ្យ​មានកា​រ​រឹតបន្តឹង​ជាថ្មី​ក្នុងករណី​ដែលមាន​ការឆ្លង​សារជាថ្មី​ម្តងទៀត។

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​អាឡឺម៉ង់​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អាចមាន​រលក​ចម្លង​មេរោគ​កូ​វីដ១៩លើក​ទី២ មុន​រដូវ​ស្លឹកឈើ​ជ្រុះ​ដោយ​អាស្រ័យ​លើ​អាកប្បកិរិយា​របស់​ពល​រដ្ឋ។ ប្រធាន​វិទ្យាស្ថាន Robert Koch Institute សម្រាប់​ជំងឺឆ្លង​មានប្រសាសន៍ថា ចំនួន​ករណី​ឆ្លង​កំពុង​ធ្លាក់ចុះ ប៉ុន្តែ​នេះ​មិនទាន់​ក្លាយជា​សញ្ញា​ច្បាស់​ទេ៕

ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here