កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន Apple អនុញ្ញាតអោយ​អ្នក​វាយប្រហារ​ជាច្រើន​អាច​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​បាន​នៅលើ iPhone

0

ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បញ្ចេញ​នូវ​ការ​អាប់​ដេ​ត​ជាច្រើន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង iPadOS ដែល​នឹងធ្វើ​ការជួសជុល​ទៅលើ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន​នៅលើ iPhone, iPad និង iPod ។ ជាមួយនឹង​ការ​អាប់​ដេ​ត​នូវ​សុវត្ថិភាព​នេះ ក្រុមហ៊ុន Apple ក៏​ជួសជុល​ទៅលើ​កំហុស​ចំនួន ១១ ទៅលើ​ផលិតផល​ជាច្រើន​របស់ខ្លួន​ដែល​ក្នុងនោះ​មានដូចជា AppleAVD, Apple Keyboard, WebKit និង Siri ។

នៅក្នុង​ចំណោម​កំហុស​ទាំងនោះ កំហុស​ឆ្ង​ន់​ធ្ង​រ​បំផុត​នោះ​គឺ CVE-2020-9992 ដែល​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​ជាច្រើន​អាច​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​បាន​ថែមទៀត​នៅលើ​ប្រព័ន្ធ។ កំហុស​ទាំងនេះ​មាន៖

  • IDE Device Support CVE-2020-9992
  • AppleAVD/CVE-2020-9958
  • Assets/CVE-2020-9979
  • Icons/CVE-2020-9773
  • IOSurfaceAccelerator/CVE-2020-9964
  • Keyboard/CVE-2020-9976
  • Model I/O/CVE-2020-9973
  • Phone/CVE-2020-9946
  • Sandbox/CVE-2020-9968
  • Siri/CVE-2020-9959
  • WebKit/CVE-2020-9952

LEAVE A REPLY

Please enter your comment!
Please enter your name here