ក្រុម​ហេ​គ​ឃ័​រ​រំលោភបំពាន​ទៅលើ​ក្រុមហ៊ុន ETERBASE Cryptocurrency Exchange និង​លួច​ទឹកប្រាក់​ចំនួន 5.4 លាន​ដុល្លារ​អាមេរិក

0

ថ្មីៗនេះ អ្នកតំណាង​របស់​ក្រុមហ៊ុន ETERBASE បាន​រាយការណ៍​នៅលើ Telegram ផ្លូវការ​ថា ពួកគេ​បាន​ក្លាយជា​ជនរងគ្រោះ​របស់​ក្រុម​ហេ​គ​ឃ័​រ។ ក្រុម​ហេ​គ​ឃ័​រ​បាន​វាយប្រហារ​ទៅលើ ETERBASE និង​លួច​ទឹកប្រាក់​ចំនួន 5.4 លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃទី ៨ ខែកញ្ញា​នេះ។ ETERBASE បាន​រកឃើញ​នូវ​បញ្ហា​នេះ ហើយ​ទឹកប្រាក់​ក៏​ត្រូវបាន​ផ្ទេរចេញ​ផងដែរ។

ក្រុម​ហេ​គ​ឃ័​របា​ន​ហេ​គ​ទៅលើ Wallets ចំនួន ៦ ដែល​ក្នុងនោះ​គឺមាន Bitcoins, Ether, ERC20 tokens, XRP, Tron, Tezos និង Algorand ។ អ្នកតំណាង​របស់ ETERBASE បញ្ជាក់ថា ទឹកប្រាក់​ដែល​ត្រូវបាន​លួច​នោះ​គឺមាន​ចំនួន $ 5.4 លាន​ដុល្លារ​អាមេរិក។ នៅ​ថ្ងៃទី ៩ ខែកញ្ញា​នេះ ETERBASE ក៏​បញ្ជាក់ថា ខ្លួន​មាន​ទឹកប្រាក់​គ្រប់គ្រាន់​ក្នុងការ​ទូទាត់​សង​ទៅកាន់​អ្នកប្រើប្រាស់។

នាយក​ប្រតិបត្តិ​លោក Changpeng Zhao បញ្ជាក់ថា គាត់​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ជួយ​ក្រុមហ៊ុន ETERBASE អោយ​ងើប​ឡើងវិញ​ទៅលើ​ផ្នែក​ហិរញ្ញវត្ថុ។ សម្រាប់​រូបិយប័ណ្ណ​គ្រីប​តូ​នេះ​គឺជា​ការលាង​លុយ​តាមរយៈ​ប្រតិបត្តិការ​មេរោគ ransomware ហើយ​ក្រុមហ៊ុន Binance នៅ​មិនទាន់​អាចធ្វើ​ការការពារ​ក្រុម​ហេ​គ​ឃ័​រ​ពី​ការដក​ប្រាក់​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here