ប្រតិបត្តិ​ករ​មេរោគ​ត្រូវគេ​ចាប់ខ្លួន​ពីបទ​ដំណើរការ​សេវាកម្ម​ជាច្រើន​ដើម្បី​គេច​ផុតពី​កម្មវិធី​កម្ចាត់​មេរោគ

0

កម្លាំង​ប៉ូលិស​រ៉ូ​ម៉ា​នី​បាន​ចាប់ខ្លួន​បុគ្គល​ចំនួន​ពីរ​នាក់​នៅក្នុង​សប្តាហ៍​នេះ​ពីបទ​បើក​សេវាកម្ម​ឆបោក​មេរោគ​ចំនួន​ពីរ​ដូចជា CyberSeal និង DataProtector ដើម្បី​គេច​ពី​ការចាប់​បាន​របស់​កម្ម​វិធី​កំចាត់​មេរោគ។

សេវាកម្ម​ទាំងនេះ​ត្រូវ​អ្នកបង្ក​បទល្មើស​ចំនួន១៥៦០នាក់​ទិញយក​ទៅប្រើ​ប្រាស់ ហើយ​ត្រូវបាន​ប្រើ​សម្រាប់​ធ្វើការ​គ្រីប​លើ​ប្រភេទ​មេរោគផ្សេងៗគ្នា​ជាច្រើន​រួមមាន​ទាំង ដំណើរការ​មេរោគ​ពី​ចម្ងាយ(Remote Access Trojans)    អ្នក​លួច​ព័ត៌មាន(Information stealers) និង​មេរោគ(Ransomware)។ អ្នក​ទាំង​ពីរបាន​ប្រើប្រាស់​សេវាកម្ម Cyberscan ដែល​អនុញ្ញាតឱ្យ​អតិថិជន​របស់​ពួកគេ​សាកល្បង​ប្រើប្រាស់​មេរោគ​របស់​ពួកគេ​ប្រឆាំងនឹង​ឧបករណ៍​កំចាត់​មេរោគ។

តើ​ឧក្រិដ្ឋជន​ឆ្លងកាត់​កម្មវិធី​ការពារ​កុំ​ព្យួ​ទ័​រកា​រពារ​មេរោគ​ដោយ​របៀប​ណា?

ជាទូទៅ ក្រុម​ហេ​គ​ឃ័​រ​អាច​គេច​ផុតពី​ការរកឃើញ​របស់​មេរោគ​កំចាត់​មេរោគ​តាមរយៈ ការប្រើប្រាស់ crypters ដែល​អ៊ិន​គ្រីប ឬ​លាក់​កូដ​បឋម​នៅក្នុង​ផ្នែក​ទន់។ ជាធម្មតា​មេរោគ​បាន​ក្លែងខ្លួន​ធ្វើជា​អ្វីដែល​ពុំមាន​គ្រោះថ្នាក់​ទាល់តែសោះ ហើយ​តែ​វា​បាន​ដំឡើង​មេរោគ​នៅលើ​ឧបករណ៍​របស់​ជនរ​ង​គ្រោះ។ ក្រុម​ឧក្រិដ្ឋជន​ក៏បានផ្តល់​ជូន​នូវ​វេទិកា​ប្រឆាំងនឹង​កម្មវិធី​កម្ចាត់​មេរោគ​ដោយ​អនុញ្ញាតឱ្យ​ឧក្រិដ្ឋជន​សាកល្បង​គំរូ​មេរោគ​របស់​ពួកគេ​ប្រឆាំងនឹង​កម្មវិធី​កំចាត់​មេរោគ​រហូតដល់​មេរោគ​អាច​គេច​ផុតពី​កម្មវិធី​បាន​ដោយ​ពេញលេញ(FUD)។ ថ្លៃដើម​នៃ​សេវាកម្ម​នេះ​ប្រែប្រួល​ពី ៧ ទៅ ៤០ដុល្លារ​អាមេរិក។

សកម្មភាព​ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំង​ករណីនេះ

សកម្មភាព​ប្រឆាំង​ករណីនេះ​ត្រូវបាន​ដឹកនាំ​ដោយ​អឺ​រុ​ប​ប៉ូលិស​អ៊ិន​ធឺរ​ណិ​ត​អឺរ៉ុប (EC3) ដែល​បាន​ដំណើរការ​ពី​បម្រែបម្រួល​របស់​ទិន្នន័យ និង​ផ្តល់នូវ​កោសល្យ​វិ​ច្ច័​យ​មេរោគ និង​ការវិភាគ​ប្រតិបត្តិការ​ក្នុង​មូលដ្ឋាន​សម្រាប់​សកម្មភាព។

 

ភ្នាក់ងារ​អនុវត្ត​ច្បាប់​អ៊ឺរ៉ុប និង FBI បាន​សហការគ្នា​ដើម្បី​ធ្វើការ​តាមដាន​លើ​ប្រតិបត្តិ​ករ    សេវាកម្ម។ ដូច្នេះ ឥលូវ​នេះ គេហទំព័រ​មេរោគ CyberSeal (cyber -seal.org) និង Cybercan (cyberscan.org) គឺ​ស្ថិត​នៅក្រៅ​បណ្តាញ។ អ្នកបង្ក​បទល្មើស​បាន​ភ្ជាប់​សេវាកម្ម​ទាំងនេះ​យ៉ាង​ល្អ​នៅលើ​គេហទំព័រ​ងងឹត។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយ​ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២០

 

LEAVE A REPLY

Please enter your comment!
Please enter your name here