ក្រុមហ៊ុន Tesla ប្រមូលបាន​ទឹកប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ​អាមេរិក

0

ក្រុមហ៊ុន Tesla Inc បានបង្ហាញ​ពី​ការប្រមូល​ដើមទុន​ចំនួន ៥ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ការបោះ​ជំហាន​ជា​លើក​ទី ២ របស់ខ្លួន​ក្នុង​រយៈពេល ៣ ខែ​នៅពេលដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​ប្រមូលបាន​ទៅលើ​ភាគហ៊ុន​របស់ខ្លួន​នៅ​ឆ្នាំនេះ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​កំណត់ត្រា​ខ្ពស់​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ផ្លាស់ប្តូរ​ទិសដៅ​ធ្លាក់ចុះ​ដល់​ជាង ២ ភាគរយ​ក្នុងការ​ជួញដូរ​នៅលើ​ទីផ្សារ។ ក្រុមហ៊ុន Tesla បាន​ចុះ​កិច្ចព្រមព្រៀង​ចែកចាយ​ភាគហ៊ុន​ជាមួយ​ធនាគារ​ជាច្រើន​រួមទាំង​ក្រុមហ៊ុន Goldman Sachs និង​ក្រុមហ៊ុន Citigroup Global Markets ដើម្បី​លក់​ភាគហ៊ុន​ធម្មតា​របស់ខ្លួន​ដោយ​ទទួលបាន​ប្រាក់ចំណូល​សរុប​រហូត​ដល់ ៥ ពាន់​លាន​ដុល្លារ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here