ភ្នំពេញ៖ កាលពីថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ខាងក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានការិយាល័យអាវុធមហាប្រល័យភេរវកម្ម និង ក្រសួងថាមពល ការិយាល័យសហប្រតិបត្តិការ និងគោលនយោបាយឧបទ្ទេវហេតុបរមាណូ បានរៀបចំកិច្ចប្រជុំតាម អនឡាញ ស្តីពីការសម្របសម្រួលធនធានឆ្លើយតបទៅនឹងការលួចសារធាតុវិទ្យុសកម្ម ។
ការសម្របសម្រួលធនធានឆ្លើយតបទៅនឹងការលួចសារធាតុវិទ្យុសកម្ម
យោងតាមរបាយការណ៍ដែលទទួលបានឲ្យដឹងថា កិច្ចប្រជុំស្តីពី ការសម្របសម្រួលធនធានឆ្លើយ តបទៅនឹងការលួចសារធាតុវិទ្យុសកម្ម ដឹកនាំដោយ លោក ជេស៍ ស្មីត ដែលជាមន្ត្រីអ្នកគ្រប់គ្រង សម្រួលសម្រួលជាប់កិច្ចសន្យារបស់ក្រសួងថាមពលសហរដ្ឋអាមេរិក គ្រប់គ្រងផ្នែកសន្តិសុខជាតិ បរមាណូ ។ ក្រៅពីនេះ ក៏មានការចូលរួមជាកិត្តិយស ដោយថ្លែងបើកសន្ទរកថា ពីសំណាក់ លោក ស្រី ហ្វារីយ៉ាស ហ្សាហ្វ្រី ដែលមន្ត្រីមកពីការិយាល័យគំនិតផ្តួចផ្តើមសកលការប្រឆាំងភេវកម្មអាវុធ មហាប្រល័យ ការិយាល័យសន្តិសុខអន្តរជាតិ និង មិនរីកសាយភាយ នៃក្រសួងការបរទេសសហ- រដ្ឋអាមេរិក ។
នៅក្នុងកម្មវិធីកិច្ចប្រជុំតាម អនឡាញ នេះ ក៏មានការចូលរួមរបស់អ្នកជំនាញមកពីបណ្តាប្រទេស ផ្សេងៗសរុបចំនួន ៦១រូប ក្នុងនោះ ភាគីកម្ពុជាមានតំណាងរបស់ខ្លួនចូលរួមផងដែរ គឺ លោក ហង់ ផល្លា ដែលជាមន្ត្រីមកពី លគជបភ ។
កម្មវិធីនេះដែរ ក៏មានការធ្វើបទបង្ហាញចំនួន ០៣ ដែលបានចែករំលែកការយល់ដឹង បទពិសោធន៍ និង ព័ត៌មានផ្សេងៗ
១. បទបង្ហាញពីសំណាក់ភាគីបារាំង លោក ដូមេនិក ប្លឺស៍ ជាអ្នកជំនាញខាងកិច្ចការបរមា- ណូមកពីអគ្គលេខាធិការដ្ឋានការពារ និងសន្តិសុខជាតិ បានចែករំលែកអំពីការការពារសារ ធាតុវិទ្យសកម្មចោរលួច ការធ្វើសេចក្តីសម្រេចចិត្ត និងដំណើរការសម្របសម្រួលអាជ្ញាធរ ក្នុងអំឡុងពេលស្រាវជ្រាវ ។
២. បទបង្ហាញពីសំណាក់ភាគីអាមេរិក លោក អង់ដ្រេ ម៉ាការ៉ូវ ជាអ្នកជំនាញការមកពីទីភ្នាក់ ងារសុវត្ថិភាពបរមាណូ និងវិទ្យុសកម្ម មកពីរដ្ឋ Georgia បានបង្ហាញពីគន្លឹះសំខាន់ ក្នុងការស្រាវជ្រាវរកសារធាតុវិទ្យសកម្មដែលបានបាត់និងប្រតិបត្តិការស្រាវជ្រាវរករ៉េអាក់ទ័រ ស្រាវជ្រាវមុនមក ។
៣. បទបង្ហាញពីសំណាក់ភាគីអាមេរិកដែរ លោក កឺត ហ្សាប ជានាយករងកិច្ចសហប្រតិបត្តិ ការនិងគោលនយោបាយឧបទ្ទវហេតុបរមាណូ (NIPC) នៃការិយាល័យប្រឆាំងភេរវកម្មនិង ការរីកសាយភាយ ការគ្រប់គ្រងសន្តិសុខជាតិបរមាណូនៃក្រសួងថាមពនបរមាណូ (DOE/ NNSA/TC & CP) បានចែករំលែកអំពីជំនាញសន្តិសុខវិទ្យុសកម្មបរមាណូ និងបានដឹកនាំ អ្នកចូលរួមឱ្យពិភាក្សាផ្តល់បទពិសោធន៍ និងការអនុវត្តល្អ ៕