ចំណុចខ្សោយ 0-Day របស់ WordPress Easy WP SMTP ធ្វើអោយ​វេ​ប​សាយ​ជាច្រើន​ពាន់​ត្រូវ​ហេ​គ

0

Easy WP SMTP ដែលជា WordPress plugin មានការ​តម្លើង​ច្រើនជាង ៥០០,០០០ ដង​អនុញ្ញាតអោយ​មាន​ការតភ្ជាប់​តាមរយៈ SMTP server នោះ​ពេលនេះ​មាន​ចំណុចខ្សោយ 0-Day ដែល​ធ្វើអោយមាន​ការប៉ះពាល់​ដ​ល់​ជំនាន់  versions 1.4.2 (បច្ចុប្បន្ន version 1.4.4) និង​ទាប​ជាង​នេះ​ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ដែល​គ្មាន​សិទ្ធិ​អាចធ្វើ​ការ Reset ទៅលើ​លេខ​សម្ងាត់ Admin ដែល​អនុញ្ញាតអោយ​ហេ​គ​ឃ័​រ​អាចធ្វើ​ការគ្រប់គ្រង​បាន​ទាំងស្រុង​ទៅលើ​វេ​ប​សាយ​នេះ។

ចំណុចខ្សោយ​នេះ​គឺ​ស្ថិតនៅក្នុង debug file ដោយសារតែ​វា​មានការ error ទៅលើ Plugin នេះ។ Easy WP SMTP plugin នេះ​គឺមាន  debug log ដែល​ស្ថិតនៅក្នុង installation folder របស់ Plugin នេះនោះ​គឺ “/wp-content/plugins/easy-wp-smtp/” ។ សម្រាប់ log នេះ​គឺជា text file ដែលមាន​ឈ្មោះ​ហៅថា 5fcdb91308506_debug_log.txt ។

សូមអ្នក​ប្រើប្រាស់​ធ្វើការ​អាប់​ដេ​តទៅ​លើ Plugin នេះ​ជាបន្ទាន់៕

សម្រួល៖ ឆាន សុ​ផា

 

LEAVE A REPLY

Please enter your comment!
Please enter your name here