កំហុស Dell Wyse Bugs ដ៏​ធ្ងន់ធ្ងរ​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាចធ្វើ​កា​រ​ប្រតិបត្តិ​កូដ និង​ចូលទៅ​កាន់ Files ជាច្រើន​បាន​ថែមទៀត

0

ពេលនេះ Dell Wyse បាន​រង​ការប៉ះពាល់​ដោយសារតែ​កំហុស​ដ៏​ធ្ងន់ធ្ងរ​ចំនួន ២ ដែលមាន​លេខ​កូដ CVE-2020-29491 និង CVE-2020-29492 ដែលមាន​គោលដៅ​សម្រាប់​ឧបករណ៍  Thin Client នេះ។ ក្រុមការងារ CyberMDX Research បាន​រកឃើញ​នូវ​កំហុស​នៅក្នុង Dell Wyse thin clients ដែល​អនុញ្ញាតអោយ​អ្នក​វាយប្រហារ​អាច​ដំនើរការ​នូវ​កូដ​គ្រោះថ្នាក់ និង​ចូលទៅ​កាន់ Files នៅលើ​ឧបករណ៍​ដែល​រង​ផលប៉ះពាល់​ថែមទៀត។

សម្រាប់  thin client នេះ​គឺជា​ប្រភេទ​កុំព្យូទ័រ​ដែលមាន​រូបរាង​តូច​សម្រាប់ធ្វើ​ការងារ  remote desktop connection បាន​យ៉ាង​ល្អ។ កម្មវិធី​ដែល​ប្រើប្រាស់​នៅលើ thin client នេះ​គឺមាន​ទំហំ​តូច និង​អាចធ្វើ​ការងារ​ពី​ចម្ងាយ​បាន​ថែមទៀត។

សម្រាប់​កូដ  CVE-2020-29491 និង  CVE-2020-29492 គឺមាន​ភាព​ងាយ​រងគ្រោះ​នៅក្នុង default configuration ដែល​អាច​ចូលទៅ​កាន់ writable file នៅក្នុង  thin client នេះ និង​ចូលទៅ​កាន់​ព័ត៌មានសំខាន់ៗបាន​ថែមទៀត។ នេះ​គឺជា​ការរង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន DELL ។ Dell Wyse Thin Clients ទាំងអស់​ដែល​ដំណើរការ​នូវ ThinOS versions 8.6 គឺ​សុទ្ធតែ​រង​នូវ​ផលប៉ះពាល់។ គួរបញ្ជាក់​ផងដែរ​ថា សម្រាប់ Dell Wyse thin client នេះ​គឺ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន និង​ស្ថាប័ន​ច្រើនជាង ៦០០០ ដែល​ប្រើប្រាស់​វា​នៅក្នុង​អាមេរិក។ ដូចនេះ អតិថិជន​ជាច្រើន​គឺ​រង​នូវ​បញ្ហា​ដោយសារតែ​ភាព​ងាយ​រងគ្រោះ​នេះ៕

សម្រួល៖ ឆាន សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here