ក្រុមហ៊ុន Check Point៖ តើ​អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​ហេ​គ​ឃ័​រ​នៅក្នុង​ឆ្នាំ ២០២១ នេះ?

0

មេរោគ​រាតត្បាត​បានធ្វើ​អោយមាន​ការកែប្រែ​ចា​ច្រើន​ទៅលើ​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​យុគសម័យ​បែប​ឌីជីថល​នេះ។ អ្នក​វាយប្រហារ​ជាច្រើន​បាន​ផ្លាស់ប្តូរ​គោលដៅ​នៃ​ការវាយប្រហារ​របស់​ពួកគេ​ដោយ​ធ្វើការ​ជ្រើសរើស​នូវ​វិធីសាស្ត្រថ្មីៗនៅក្នុង​ការ​ហេ​គ​ដែល​ផ្តោតទៅលើ​ឧស្សាហកម្ម​សុខាភិបាល​ផងដែរ។

ស្ថាបនិក និង CEO របស់​ក្រុមហ៊ុន Check Point Software Technologies លោក​Gil Shwed បាន​ប្រាប់​អំពី​របៀប​ដែល​ហេ​គ​ឃ័​រ​ធ្វើការ​វាយប្រហារ​នៅក្នុង​អំឡុងពេល​នៃ​មេរោគ​រាតត្បាត​នេះ និង​អ្វីដែល​ហេ​គ​ឃ័​រ​ចង់បាន​នាពេល​អនាគត​ផងដែរ។

លោក Gil Shwed បញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២១ នេះ រឿង​ទី ១ ចាប់តាំងពី​មានការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះ វា​បណ្តាលអោយ​មានការ​ស្លាប់​ជីវិត​របស់​មនុស្សជាតិ​ជាច្រើន ហើយ​ក្រុមហ៊ុន​ឱសថ​ជាច្រើន​ក៏​បន្ត​នៅក្នុង​ការអភិវឌ្ឍ​ទៅលើ​វ៉ាក់សាំង និង​ឱសថ​ជាច្រើន​ដែល​ធ្វើអោយ​ក្រុមហ៊ុន​ទាំងនេះ​ទទួលបាន​នូវ​ការវាយប្រហារ​ផងដែរ។

សម្រាប់​រឿង​ទី ២ ខណៈពេលដែល​សិស្សានុសិស្ស​ជាច្រើន​រៀនសូត្រ​ពី​ផ្ទះ​នោះ ក្រុម​ហេ​គ​ឃ័​រ​ក៏​អាច​នឹង​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​សិក្សា​ជាច្រើន​ដែល​ពួកគេ​រៀន​ពី​ចម្ងាយ​ផងដែរ។ រឿង​ទី ៣ វា​មានការ​រំពឹងថា botnets នឹង​ក្លាយជា​ការវាយប្រហារ​ថ្មី​ផងដែរ។

ក្រុម​ហេ​គ​ឃ័​រ​បានធ្វើការ​ផ្លាស់ប្តូរ​នូវ​កម្មវិធី​មេរោគ​ជាច្រើន​របស់ខ្លួន​អោយ​ក្លាយជា botnets ដើម្បី​ចម្លង​ចូលទៅក្នុង​កុំព្យូទ័រ​ជាច្រើន​នៅក្នុង​ការវាយប្រហារ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​ត​នេះ។ សម្រាប់​រឿង​ទី ៤ នោះ ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត (cyberwarfare) នឹង​ឈានដល់​កម្រិត​ពិភពលោក​ផងដែរ។

លោក Shwed កត់សម្គាល់ថា ការវាយប្រហារ​ជាច្រើន​កើតឡើង​ទៅលើ​មន្ទីរពេទ្យ បន្ទប់​ស្រាវជ្រាវ​ពិសោធន៍ ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​មេរោគ​រាតត្បាត​កូ​វីដ ១៩ នេះ​គឺជា​ឱកាស​ដែល​អ្នក​វាយប្រហារ​ជាច្រើន​ទទួលបាន​នូវ​ប្រាក់​លោះ ឬ​ការចាប់អារម្មណ៍​នោះ។ គោលដៅ​របស់​ឧក្រិដ្ឋជន​អ៊ី​ន​ធឺរ​ណិ​ត​គឺ​វាយប្រហារ​ទៅលើ​ស្ថាប័ន​ឱសថ​ជាច្រើន​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការទម្លាយ​ព័ត៌មាន​ជា​សាធារណៈ។ ឧទាហរណ៍ របាយការណ៍​កំណត់ត្រា​វេជ្ជសាស្ត្រ​អាចដាក់​លក់​នៅលើ​គេហទំព័រ​ងងឹត (DarkWeb) នៅក្នុង​តម្លៃ​ដល់​ទៅ  $1,000 ក្នុង​មួយ​កំណត់ត្រា​ផងដែរ។ បន្ថែម​ពីនេះ​ទៀត ឧបករណ៍​វេជ្ជសាស្ត្រ​ជាច្រើន​ដូចជា​ឧបករណ៍​វាស់​ចង្វាក់បេះដូង និង​វាស់​ជីពចរ​ក៏​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ផងដែរ។

ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Check Pointបានបង្ហាញ​អំពី​ភាពងាយស្រួល​នៅក្នុង​ការ​ហេ​គ​ទៅលើ​ម៉ាស៊ីន​ដែល​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ចាស់ៗ និង​ការទម្លាយ​នូវ​ប្រព័ន្ធ​ទិន្នន័យ Database នៃ​រូបភាព​របស់​អ្នកជំងឺ​ផងដែរ។ វា​មានការ​វាយប្រហារ​កើនឡើង​ជាង​មុន​ដល់​ទៅ ៧៥% ទៅលើ​ស្ថាប័ន​សុខភាព​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ។ ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Microsoft និយាយថា ក្រុម​ហេ​គ​ឃ័​រ​មកពី ៣ ប្រទេស​ប៉ុណ្ណោះ​គឺមាន​សកម្មភាព​ដល់​ទៅ ៨៩% នៃ​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត​នៅក្នុង​ឆ្នាំនេះ។ នៅក្នុង​ឆ្នាំ ២០២១ នេះ ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា deepfakes នឹងមាន​ការកើនឡើង​ខ្លាំង​ផងដែរ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here