ក្រុម​អ្នកស្រាវជ្រាវ Cisco Talos រកឃើញ​នូវ​ចន្លោះប្រហោង​ជាច្រើន​នៅក្នុង​កម្មវិធី SoftMaker Office TextMaker

0

ក្រុម​អ្នកស្រាវជ្រាវ Cisco Talos បាន​រកឃើញ​នូវ​ចន្លោះប្រហោង​ជាច្រើន​នៅក្នុង​កម្មវិធី SoftMaker Office TextMakerដែល​អាច​ត្រូវ​កេងប្រវ័ញ្ច​ដោយ​អ្នក​វាយប្រហារ​ជាច្រើន​បាន​ថែមទៀត។ ចន្លោះប្រហោង​ជាច្រើន​នៅក្នុង​កម្មវិធី SoftMaker office អាច​ត្រូវ​កេងប្រវ័ញ្ច​ទៅលើ​ការប្រតិបត្តិ​កូដ​ពី​ចម្ងាយ​តាមរយៈ​ការបង្កើត​នូវ​ឯកសារ​ដែលមាន​មេរោគ និង​អោយ​ជនរងគ្រោះ​ជាច្រើន​បើក​នូវ​ឯកសារ​ទាំងនេះ។

SoftMaker Office TextMaker គឺជា​កម្មវិធី​អភិវឌ្ឍ​កម្មវិធី Software ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​វា​ក៏មាន​ឯកសារ​ជាច្រើន​ដូចជា spreadsheet, word processing, presentation និង database software ជាច្រើន​ទៀត​ដែល File Formats របស់​វា​គឺអាច​ប្រើប្រាស់​បាន​នៅលើ​ឯកសារ SoftMaker office suite នេះ។

ក្រុម​អ្នកស្រាវជ្រាវ​របស់ Cisco Talos បង្ហាញថា “ឯកសារ​នេះ​ត្រូវគេ​ស្គាល់​នៅក្នុង​ចន្លោះប្រហោង CVE-2020-13546 ដែល​រកឃើញ​នៅក្នុង​កម្មវិធី SoftMaker Office 2021 នេះ” កម្មវិធី SoftMaker office 2021 គឺ​ត្រូវ​វាយតម្លៃ​ជាមួយនឹង​ពិន្ទុ 8.8 តាមរយៈ​ប្រព័ន្ធ Common Vulnerability Scoring System (CVSS) ហើយ​ពេលនេះ​ចន្លោះប្រហោង​ទាំងនេះ​គឺ​ត្រូវបាន​ធានា​សុវត្ថិភាព​ហើយ។ បញ្ហា​ដ៏​សំខាន់​ដែល​អ្នក​វាយប្រហារ​អាច​ធ្វើការ​កេងប្រវ័ញ្ច​បាន​នៅក្នុង​កម្មវិធី SoftMaker office in 2021 នោះ​គឺ​ការបញ្ជា​ពី​ចម្ងាយ។ សូម​មានការ​ប្រុងប្រយ័ត្ន៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here