ការវិភាគ​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព៖ ការកើនឡើង​នៃ​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺរ​ណិ​ត និង​ក្រុម​ហេ​គ

0

នៅក្នុង​អំឡុងពេល​នៃ​មេរោគ​រាតត្បាត​កូ​វីដ ១៩ នោះ ស្ថាប័ន​អប់រំ ទីភ្នាក់ងារ​សុខាភិបាល និង​ស្ថាប័ន​ជាច្រើន​គឺ​រង​នូវ​ការវាយប្រហារ​អ៊ី​ន​ធឺរ​ណិ​ត​ផងដែរ។ វា​ក៏មាន​ការវាយប្រហារ​ជាច្រើន​ទៀត​ដែល​កើតឡើង​ប្រឆាំង​ទៅនឹង​ស្ថាប័ន​ជាច្រើន​ទៀតផង​ដែរ ហើយ​ក្រុម​ហេ​គ​ឃ័​រថ្មីៗគឺ​ប្រើប្រាស់​បច្ចេកទេសទំនើបៗជាច្រើន​ដើម្បី​វាយប្រហារ​ទៅលើ​គោលដៅ​ជាច្រើន​របស់ខ្លួន។ ក្រុម​ហេ​គ​ឃ័​រ “Egregor” បាន​វាយប្រហារ​ទៅលើ​គោលដៅ​ច្រើនជាង ១៣០ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។

ជនរងគ្រោះ​ជាច្រើន​ក្នុងនោះ​គឺមាន​ក្រុមហ៊ុន​ដឹកជញ្ជូន សាលារៀន ទីភ្នាក់ងារ​សុខាភិបាល ឧស្សាហកម្ម​ផលិតកម្ម និង​ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​ថែមទៀត។ ការធ្វើការងារ​របស់​ក្រុម​ហេ​គ Egregor គឺ​ចែកចាយ​មេរោគ ransomware ដើម្បី​គ្រប់គ្រង​ទៅលើ​ទិន្នន័យ​រហូត​ទាល់តែ​អតិថិជន​បង់ប្រាក់​លោះ។

អ្នកជំនាញ​សុវត្ថិភាព Jason Passwaters នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Intel 471 និយាយថា វា​មាន​ក្រុម​ហេ​គ​ឃ័​រ​ជាច្រើន​ដែល​នៅតែមាន​សកម្ម​ភាពជា​យូរ​មកហើយ ហើយ​វា​ក៏​ស្ថិតនៅក្នុង​ហ្គេម​ដែល​ត្រូវគេ​ហេ​គ​ផងដែរ។ អ្នកជំនាញ​សុវត្ថិភាព​ជាច្រើន​បញ្ជាក់​ថា វា​ប្រហែល​ជាមាន​ហេ​គ​ឃ័​រ​ចំនួន ១២ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​បែកធ្លាយ​ទិន្នន័យ​នេះ។ ក្រុម Egregor មិនមែនជា​ក្រុម​ហេ​គ​តែ​ម្នាក់​នោះទេ។ ក្រុម​ហេ​គ​ឃ័​រ​ជាច្រើន​ទៀត​ដូចជា Thanos, Conti និង SunCrypt គឺ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ក្នុងការ​ចែកចាយ​មេរោគ malware ដូចគ្នា​ផងដែរ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here