កម្មវិធី WordPress ដែលមានភាពងាយរងគ្រោះ ឥលូវមានការដំឡើងយ៉ាងសកម្មរហូតដល់ទៅ៨ពាន់ដង

0

NextGen Gallery ជា WordPress plugin សម្រាប់ការបង្កើត image galleries ដោយបច្ចុប្បន្នវាមានការដំឡើងយ៉ាងសកម្មច្រើនជាង៨០០,០០០ដង ដោយភាគច្រើនម្ចាស់គេហទំព័រទាំងអស់ជាអ្នកដំឡើង។ WordPress plugin ប្រឈមជាមួយនឹងកំហុសចំនួនពីរដូចជាCross-Site Request Forgery (CSRF) និងReflected Cross-Site Scripting (XSS) ដែលកំហុសនោះអាចនាំឲ្យមានការវាយប្រហារ។

អ្នកវាយប្រហារអាចទាញយកផលប្រយោជន៍ពីគុណវិបត្តិសុវត្ថិភាពទាំងពីរនេះតាមរយៈការបោកបញ្ឆោតអ្នកសរសេរ WordPress  ដោយឲ្យចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ពិសេសដើម្បីប្រតិបត្តិកូដព្យាបាទនៅក្នុងកម្មវិធីរុករករបស់ពួកគេ(browsers)។ ក្រោយពីធ្វើការបំពានបានសម្រេច ក្រុមហេគឃ័របង្កើតការបញ្ជូនបន្តដែលមានគំនិតអាក្រក់  ចាក់មេរោគក្នុងសារឥតបានការ បំពានលើគេហទំព័រតាមរយៈការវាយប្រហារ phishing ធ្វើការលួចបន្លំ ហើយនៅទីបំផុតពួកគេគ្រប់គ្រងលើគេហទំព័រទាំងនោះទាំងស្រុង។

នៅពេលដែល NextGEN Gallery បញ្ចេញកំណែថ្មីនៅក្នុងខែធ្នូ កម្មវិធី WordPress មានការទាញយកថ្មីច្រើនជាងចំនួន ២៦៦,០០០ ថ្មីប៉ុណ្ណោះ រហូតមកដល់ពេលថ្មីៗនេះ មានចំនួនទាញយកកម្មវិធី WordPress ថ្មីកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថាការដំឡើងកម្មវិធី WordPressចំនួនច្រើនជាង ៥៣០,០០០ដង សុទ្ធតែប្រឈមនឹងការវាយប្រហារប្រសិនបើអ្នកវាយប្រហារចាប់ផ្តើមបំពានលើកំហុសទាំងពីរនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here