កម្មវិធី Fleeceware អាចរកបានប្រាក់ចំណូលច្រើនជាង៤០០លានដុល្លារលើប្រាក់ចំណូលនៅកម្មវិធី Apple App Store និង Google Play Store

0

ថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺរណិតនៅក្រុមហ៊ុន Avast បានរកឃើញកម្មវិធី Fleecewareសរុបចំនួន២០៤កម្មវិធីដែលអាចទាញយកចំណូលបានមួយពាន់លានដុល្លារ និងរកប្រាក់ចំណូលបានជិត ៤០០លានដុល្លារពី Apple App Store និង Google Play Store ។

បើនិយាយតាមបច្ចេកទេស កម្មវិធី Fleeceware ពុំមានមេរោគនោះទេ ព្រោះវាពុំមានលេខកូដអាក្រក់ដើម្បីលួចទិន្នន័យ និងលួចឧបករណ៍។ វីធីសាស្ត្រចម្បងកម្មវិធីនេះគឺទាក់ទាញអ្នកប្រើប្រាស់ទាំងអស់ឱ្យចូលរួមក្នុងការសាកល្បងឥតគិតថ្លៃ។ ក្រោយមកអ្នកប្រើប្រាស់អាចសាកល្បងប្រើប្រាស់កម្មវិធី ហើយបន្ទាប់មកទៀត កម្មវិធីបានគិតថ្លៃលើសអ្នកប្រើប្រាស់ ឬជនរងគ្រោះដោយការជាវនោះមានតម្លៃខ្ពស់ដល់ ៣៤៣២ដុល្លារក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍ បង្ហាញដោយ Avast បានអោយដឹងថា គេរកឃើញកម្មវិធីចំនួន ១៣៤នៅក្នុង Apple App Store ដោយមានការទាញយកចំនួន ៥០០លាន ដែលកត្តានោះនាំឲ្យមានការបង្កើតប្រាក់ចំណូលច្រើនជាងចំនួន ៣៦៥ លានដុល្លារដល់អ្នកអភិវឌ្ឍន៍របស់ពួកគេ។នៅលើ Google Play Store គេសង្កេតឃើញថា កម្មវិធី Fleeceware ចំនួន ៧០ មានការទាញយកច្រើនជាង ៥០០លានដង ដែលកត្តានោះបានបង្កើនប្រាក់ចំណូលដល់អ្នកអភិវឌ្ឍន៍ចំនួន៣៨.៥ លានដុល្លារ។

យ៉ាងណាមិញ Fleeceware គឺជាកម្មវិធីទូរស័ព្ទមួយដែលមានថ្លៃសេវាជាវថ្លៃបំផុត។ការពិតដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺថាកម្មវិធីនេះក៏មានសម្រាប់ប៉ុស្តិ៍ផ្សាយពាណិជ្ជកម្មជាផ្លូវការ(advertisement channels)ផងដែរ ដូច្នេះវាក៏អាចផ្សព្វផ្សាយកម្មវិធីអាក្រក់(Fleeceware scheme)ផងដែរ។ អ្នកអភិវឌ្ឍន៍កម្មវិធីទាំងនេះកំពុងផ្សព្វផ្សាយកម្មវិធីទាំងនេះយ៉ាងសកម្មនៅលើបណ្តាញសង្គមសំខាន់ៗ (Facebook, Instagram, Snapchat, and TikTok)។ចុងបញ្ចប់ ដោយយោងតាមការពិនិត្យឡើងវិញបានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់កម្មវិធី Fleeceware លើឧបករណ៍ភាគច្រើនមិនចាប់អារម្មណ៍លើការតវ៉ា ឬយ៉ាងហោចណាស់អ្នកប្រើគួរតែយល់ដឹងអំពីតម្លៃនៃការជាវ(subscription fees)៕

LEAVE A REPLY

Please enter your comment!
Please enter your name here