រដ្ឋាភិបាលអង់គ្លេស ពិន័យក្រុមហ៊ុនអាមេរិក ពីបទផ្ញើសារខុសច្បាប់ទៅកាន់អតិថិជន

0

អ្នកជំនាញសន្តិសុខអ៊ីនធឺណិតបានផ្តល់ព័ត៌មានមកថា រដ្ឋាភិបាលអង់គ្លេសបានផាកពិន័យក្រុមហ៊ុន ផ្តល់សេវាកម្មហិរញ្ញវត្ថុ (American Express Services Europe) ជាទឹកប្រាក់ចំនួន ១២៧ពាន់ដុល្លារ បន្ទាប់ពីក្រុមហ៊ុនបានផ្ញើសារខុសច្បាប់ប្រហែលជា ៤លានសារ ក្នុងគោលបំណងផ្សាយពាណិជ្ជកម្មទៅកាន់អតិថិជនដែលមិនបានទិញ (subscribed) សេវាកម្មព្រឹត្តិបត្ររបស់ខ្លួន។ ក្រុមហ៊ុន បានថ្លែងថា សារទាំងនេះមិនមែនផ្ញើក្នុងបំណងផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែក្នុងបំណងផ្តល់ព័ត៌មានស្តីពី សកម្មភាព របស់ក្រុមហ៊ុន ដែលស្ថិតនៅក្រោមការអនុញ្ញាតរបស់ច្បាប់ឯកជនភាពអង់គ្លេស។

បើទោះបីយ៉ាងណា ការិយាល័យព័ត៌មានអង់គ្លេស (ICO) បានបញ្ជាឱ្យស៊ើបអង្កេតសារដែលផ្ញើដោយ ក្រុមហ៊ុនចំនួន ៥០លានសារនោះ ហើយនៅក្នុងនោះយ៉ាងហោចណាស់មាន ៤,៩លានសារដែលមាន ផ្ទុកព័ត៌មានផ្សាយពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់។

ICO បានថ្លែងថាសកម្មភាពផ្ញើសាររបស់ក្រុមហ៊ុនមានគម្រោងស្វែងរកប្រាក់ចំណេញ ហើយក៏នៅតែ បន្តផ្ញើសារទៅកាន់អតិថិជនជាច្រើននាក់ បើទោះបីជា បានទទួលពាក្យបណ្តឹងពីអតិថិជនក៏ដោយ។

ដូចអ្នកបានដឹងរួចមកហើយថា ច្បាប់ស្តីពីឯកជនភាព និងអេឡិចត្រូនិច (PECR) គឺជាការណែនាំដែល ចេញជូនអ្នកប្រើប្រាស់សេវានៅអង់គ្លេស ក្នុងបំណងគ្រប់គ្រងសារដែលពួកគេនឹងទទួលបាន ក៏ដូចជា ការផ្តល់សិទ្ធិជូន ICO ដើម្បីពិន័យចំពោះក្រុមហ៊ុនដែលបានរំលោភបំពានលើច្បាប់នោះផងដែរ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here