ក្រុមហេគឃ័រ GRU រុស្ស៊ី ប្រើកញ្ចប់សេវារបស់ក្រុមហ៊ុន Kubernetes ដើម្បីបើកការវាយប្រហារ

0

ភ្នាក់ងារសន្តិសុខជាតិ (NSA) ព្រមានថា ក្រុមហេគឃ័រ ដែលជារបស់ប្រទេសរុស្ស៊ីកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាដើម្បីជ្រៀតចូលទៅកាន់បណ្តាញរបស់សហរដ្ឋអាមេរិក និងលួចអ៊ីម៉េល រូមទាំងឯកសារមួយចំនួនផ្សេងទៀត។

នៅក្នុងអត្ថបទចេញផ្សាយផ្តល់ការណែនាំថ្មីមួយបង្ហាញថា ភ្នាក់ងារ NSA បញ្ជាក់ឲ្យដឹងថា មជ្ឈមណ្ឌល​សេវាកម្មពិសេសទី៨៥ របស់រុស្ស៊ី និងអង្គភាពយោធា២៦១៦៥ បានប្រើប្រាស់កញ្ចប់សេវារបស់ក្រុមហ៊ុន Kubernetes ចាប់តាំងពីឆ្នាំ២០១៩ ដើម្បីធ្វើសកម្មភាពវាយប្រហារលើអង្គភាពរបស់សហរដ្ឋអាមេរិក និងអង្គភាពបរទេសផ្សេងទៀត រួមទាំងលើភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងភ្នាក់ងារការពារជាតិថែមទៀតផង។

ភ្នាក់ងារ NSA ចង្អុលបង្ហាញថា នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២០ និងខែមីនា ឆ្នាំ២០២១ ក្រុមហេគឃ័របានធ្វើការវាយប្រហារដោយផ្ទាល់តែម្តង ដោយមិនបានប្រើប្រាស់សេវាកម្មអនាមិកនោះទេ តាមរយៈធ្វើការសម្របសម្រួលលើអាសយដ្ឋាន IP ខាងក្រោម៖

អង្គភាពដែលជាគោលដៅរបស់ក្រុមអ្នកវាយប្រហារមាន៖
-អង្គភាពរដ្ឋាភិបាល និងយោធា
-អ្នកប្រឹក្សានយោបាយ និងអង្គភាពគណបក្ស
-អ្នកជាប់កិច្ចសន្យាការពារជាតិ
-ក្រុមហ៊ុនថាមពល
-ក្រុមហ៊ុនដឹកជញ្ចូន
-វិទ្យាស្ថានអប់រំថ្នាក់ឧត្តមសិក្សា
-ក្រុមហ៊ុនច្បាប់
-ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ
ចុងបញ្ចប់ ភ្នាក់ងារសន្តិសុខជាតិ (NSA) សូមណែនាំឲ្យអង្គភាពទាំងអស់បិទរាល់ការតភ្ជាប់នានាពីប្រភពអនាមិកមិនច្បាស់លាស់ ដែលមិនធ្លាប់ប្រើនៅក្នុងអង្គភាពដូចជាក្រុមហ៊ុន
ផ្តល់សេវាកម្មពាណិជ្ជកម្ម VPN និងក្រុមហ៊ុន TORជាដើម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here