បច្ចុប្បន្នការវាយប្រហារតាមអ៊ិនធឺរណិតមានកំណើនឡើងគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ ការស្វែងរកដំណោះស្រាយក៏បានក្លាយជារឿងធម្មតាសម្រាប់អ្នកជំនាញការពារសុវត្ថិភាពលើបណ្តាញអ៊ិនធឺរណិត។
ជាទូទៅ អ្នកគំរាមគំហែងក្នុងយុទ្ធនាការឆបោកបានប្រើប្រាស់ឯកសារ Microsoft Office ធ្វើជាអាវុធរបស់ពួកគេដើម្បីជម្រុញអោយជនរងគ្រោះបើកឯកសារម៉ាក្រូ(macros) ដែលបានផ្តល់លទ្ធភាពដល់អ្នកវាយប្រហារក្នុងការកំណត់គោលដៅវាយប្រហាររបស់ពួកគេលើបណ្តាញឆ្លងបានយ៉ាងងាយ។ លើសពីនេះ ពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកទេសរបស់អ្នកគំរាមកំហែងកំពុងវិវត្ត ដូច្នេះពួកគេមានសមត្ថភាពអាចគេចចេញពីមុខងារចាប់មេរោគដើម្បីធ្វើការវាយប្រហារបានដោយជោគជ័យ។
ថ្មីៗនេះ យោងតាមការស៊ើបអង្កេតជាប្រចាំអ្នកជំនាញនៅក្រុមហ៊ុន McAfee Labs បានរកឃើញថា វិធីសាស្ត្រវាយប្រហារថ្មីបានទាញយក និងប្រើមេរោគ DLLs (Zloader ដោយពុំមានប្រើប្រាស់កូដខ្សោយណាមួយនោះទេ ដែលនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា មេរោគបានភ្ជាប់ក្នុងប្រព័ន្ធម៉ាក្រូរបស់កម្មវិធីតែម្តង។
មេរោគដែលអ្នកជំនាញសន្តិសុខអ៊ិនធឺរណិតបានរកឃើញនោះមានឈ្មោះថាZeuS banking trojan ហើយវាបានកំណត់គោលដៅលើប្រទេសមួយចំនួនដូចជា៖សហរដ្ឋអាមេរិក កាណាដា អេស្បាញ ជប៉ុន និងម៉ាឡេស៊ី។
បច្ចេកទេសមួយចំនួនដែលមេរោគប្រើសម្រាប់វាយប្រហាររួមមាន៖
-E-mail Spear Phishing (T1566.001)
-Execution (T1059.005)
-Defense Evasion (T1218.011)
-Defense Evasion (T1562.001)
អ្នកស្រាវជ្រាវសន្តិសុខបានបញ្ជាក់ថា វាមានសុវត្ថិភាពក្នុងការបើកម៉ាក្រូ(macros)នៅពេលឯកសារទាំងនោះត្រូវបានប្រមូលពីប្រភពដែលអាចទុកចិត្តបាន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១