ក្រុមហ៊ុន QNAP បានជួសជុលកំហុស ដែលធ្លាប់ឲ្យក្រុមហេគឃ័រដំណើរការ មេរោគពីចម្ងាយ

0

ក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកទិន្នន័យលើបណ្តាញ (NAS) ដែលមានមូលដ្ឋាននៅ តៃវ៉ាន់ QNAP បានចេញផ្សាយបំណះសុវត្ថិភាពសម្រាប់ភាពងាយរងគ្រោះជាច្រើន
ដែលធ្លាប់អនុញ្ញាតិឲ្យក្រុមហេគឃ័របញ្ចូល និងប្រតិបត្តិកូដព្យាបាទ និងបញ្ជាបាន ពីចម្ងាយលើឧបករណ៍ NAS។

កំហុសទាំង៣ដែលក្រុមហ៊ុន QNAP បានជួសជុលមានដូចជាកំហុស CVE-2021-34354 កំហុស CVE-2021-34356 និងកំហុស CVE-2021-34355 ដែលកំហុសទាំង នេះធ្លាប់បង្កផលប៉ះពាល់ដល់ឧបករណ៍ដែលកំពុងដំណើរការកម្មវិធី ដែលមិនត្រូវបានជួសជុល។

យ៉ាងណាមិញ​ ជាចុងក្រោយក្រុមហ៊ុន QNAP ថែមទាំងបានព្រមានពីមេរោគវាយ ប្រហារ eCh0raix ដែលព្យាយាមទាញយកគុណវិបត្តិនៅក្នុងកម្មវិធី Photo Station ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២០មក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here