ក្រុមហ៊ុនទូរគមនាគមន៍ Syniverse ដែលបម្រើសេវាកម្មដល់ក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុនAT&T ក្រុមហ៊ុនT-Mobile ក្រុមហ៊ុនVerizon ក្រុមហ៊ុន Vodafone ក្រុមហ៊ុន China Mobile និងក្រុមហ៊ុនជាច្រើនទៀត រងការហេគ។
អ្នកជំនាញបានរកឃើញថា ក្រុមហេគឃ័របានហេគលើប្រព័ន្ធរបស់ក្រុមហ៊ុន Syniverse អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានចូលដំណើរការ ក្នុងប្រព័ន្ធទិន្ន័យអតិថិជនរបស់ក្រុមហ៊ុនច្រើនជាង ២០០នាក់។
មានអតិថិជនជិត ២៣៥នាក់ កំពុងរងការសម្របសម្រួលនៅក្នុងការវាយប្រហារ នោះ។ ក្នុងអំឡុងពេលស៊ើបអង្កេត ក្រុមហ៊ុន Syniverse បានប្រកាសថា ពួកគេពុំ បានឃើញភស្តុតាងត្រឹមត្រូវណាមួយ ដែលបានធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុន រអាក់រអួលឡើយ។
បើសិនជាប្រតិបត្តិការណាមួយរបស់ក្រុមហ៊ុនទូរគមនាគមន៍ Syniverse ប្រឈម នឹងការវាយប្រហារនោះ នោះប្រព័ន្ធដែលប្រឈមនឹងការខូចខាតមានដូចជា៖ កម្មវិធី ឬផ្នែករឹងនៃកុំព្យូទ័រ បណ្តាញរបស់ក្រុមហ៊ុន បណ្តាញរបស់អតិថិជន និងបណ្តាញ របស់អ្នកផ្គត់ផ្គង់ ការតភ្ជាប់របស់ក្រុមហ៊ុន និងការទូទាត់សេវាកម្មខាងក្រៅ ជាមួយភាគីទីបីជាដើម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១