ប្រតិបត្តិការមេរោគ REvil ransomware ទំនងជាត្រូវបានបិទដំណើរការសារជាថ្មី ក្រោយពី ជនមិនស្គាល់អត្តសញ្ញាណបានហេគលើគេហទំព័របង់ប្រាក់Tor និងមានការបែកធ្លាយ ទិន្ន័យពីប្លុក។
គេហទំព័របង់ប្រាក់Tor ត្រូវបានបិទ ដោយមានការគំរាមកំហែងមួយកើតឡើងពាក់ព័ន្ធនឹងប្រតិបត្តិការមេរោគ REvil ដែលបានបង្ហោះទៅវេទិការហេគរបស់ក្រុមហេគ XSS ដោយសារ តែមាននរណាម្នាក់បានបំពានយកដូមេនរបស់ក្រុមទំនើង។
បញ្ហានេះត្រូវបានរកឃើញដោយសមាជិក Dmitry Smilyanets របស់ក្រុម Recorded Future ដោយពួកគេបានអះអាងថា ជនមិនស្គាល់អត្តសញ្ញាណបានហេគលើគេហទំព័របង់ប្រាក់Tor ជាមួយកូនសោឯកជនដូចគ្នានឹងគេហទំព័រ Tor របស់ក្រុម មេរោគ REvil ហើយទំនងជាមានការបម្រុងគេហទំព័រទុក។
ក្រុមអ្នកគំរាមកំហែងបានបន្តនិយាយថា ពួកគេមិនបានរកឃើញសញ្ញានៃការសម្របសម្រួលលើម៉ាស៊ីនមេរបស់ពួកគេទេ ប៉ុន្តែម៉ាស៊ីននឹងត្រូវបិទដំណើរការ។ ដោយសារតែ ពុំមាននរណា ម្នាក់អាចដឹងថា មានអ្វីបានកើតឡើងលើជនមិនស្គាល់មុខ ដូច្នេះក្រុមអ្នកគំរាមកំហែងបាន ព្យាយាមគ្រប់គ្រងឡើងវិញលើប្រតិបត្តិការរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១