ក្រុមហ៊ុន Acer រងការហេគ២ដង ពីក្រុមគំរាមកំហែងដូចគ្នា

0

ក្រុមហ៊ុន Acer រងការវាយប្រហារជាលើកទីពីរត្រឹមតែរយៈពេល១សប្តាហ៍ពីក្រុមហេគ ឃ័រតែមួយ។ នៅសប្តាហ៍មុន ភ្នាក់ងារគំរាមកំហែងដែលគេស្គាល់ថាជា Desorden បានផ្ញើ សារទៅកាន់អ្នកសារព័ត៌មានថា ពួកគេបានហេគលើម៉ាស៊ីនមេក្រុមហ៊ុន Acer នៅក្នុងប្រទេសឥណ្ឌា និងបានលួចទិន្ន័យ ដែលមានទាំងព័ត៌មានរបស់អតិថិជន។

បន្ទាប់មកទៀត ក្រុមហ៊ុន Acer បានបញ្ជាក់ពីការបែកធ្លាយទិន្ន័យរបស់ខ្លួន ដោយបានលើកឡើងថា វាជាការវាយប្រហារដាច់ដោយឡែក ដោយបានបង្កផលប៉ះពាល់តែលើប្រព័ន្ធសេវាកម្មក្រោយការលក់របស់ពួកគេនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ។

នៅរយៈពេលមិនដល់មួយសប្តាហ៍ផង  ភ្នាក់ងារគំរាមកំហែង Desorden បានផ្ញើសារប្រាប់អ្នក សារព័ត៌មានថា ពួកគេបានបំពានលើម៉ាស៊ីនមេរបស់ក្រុម Acer នៅក្នុងទីក្រុងតៃវ៉ាន់នៅថ្ងៃទី១៥ ខែតុលា និងបានលួចយកព័ត៌មានបុគ្គលិក និងផលិតផល។ ក្រុមហេគឃ័រថែមទាំងបាន ចែកចាយរូបភាពកញ្ចប់ព័ត៌មាន និងរូបហ្វាល CSV ដែលមានផ្ទុកទិន្ន័យសំខាន់ៗរបស់ បុគ្គលិកក្រុមហ៊ុន​ Accer ។​ ក្រុមហេគឃ័រថែមទាំងបាន ប្រាប់អ្នកសារព័ត៌មានថា ពួកគេធ្វើការ វាយប្រហារដើម្បីបញ្ជាក់ថា ក្រុមហ៊ុន Accer នៅមាន ចំណុចងាយរងគ្រោះ។

ក្រុមហ៊ុន Acer នៅទីក្រុងតៃវ៉ាន់បានបិទម៉ាស៊ីនមេ ដែលមានចំណុចងាយរងគ្រោះភ្លាម ក្រោយពីក្រុមហេគឃ័របានរាយការណ៍ពីការបំពានទៅកាន់ក្រុមហ៊ុន។ ទោះបីជាយ៉ាងណា ក្រុមហេគឃ័រ បានប្រាប់ឲ្យដឹងថា ម៉ាស៊ីនផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេស ឥណ្ឌូនេស្ស៉ី នៅតែមានចំណុចងាយរងគ្រោះ។ បន្ថែមលើពីការបំពានទាំង២លើក   ក្រុមហ៊ុន Acer ថែមទាំងធ្លាប់បានរងការវាយប្រហារនៅខែមីនា​ ឆ្នាំ២០២១ ក្រោយពីមេរោគ REvil បាន ធ្វើការអ៊ីនគ្រីបបណ្តាញរបស់ក្រុមហ៊ុន និងទាមទារប្រាក់​លោះ ៥០លានដុល្លារ។

ភ្នាក់ងារគំរាមកំហែង Desorden ធ្លាប់មានប្រវត្តិបំពានទិន្ន័យ និងបង្កការធ្លាយទិន្នន័យរបស់ក្រុមហ៊ុនប្រសិនបើគ្មានប្រាក់លោះ។ នៅខែកញ្ញា ឆ្នាំ២០២១ ភ្នាក់ងារគំរាមកំហែង Desorden ធ្លាប់បានអះអាងថា ក្រុមហេគឃ័រក៏ធ្លាប់បានបំពានលើក្រុមហ៊ុន ABX Express ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Kerry Logistics និងបានលួចទិន្ន័យទំហំ ២០០GB ដែលមានទាំងព័ត៌មាន របស់អតិថិជន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here