ហេគឃ័របំពានលើចំណុចខ្សោយ Microsoft Exchange ដើម្បីទម្លាក់មេរោគ Babuk

0

អ្នកស្រាវជ្រាវសន្តិសុខនៃក្រុមហ៊ុន Cisco បានជូនដំណឹងនាពេលថ្មីៗនេះថា ក្រុមអ្នកគំរាមកំហែងផ្សេងទៀតកំពុងកំណត់គោលដៅលើម៉ាស៊ីន Microsoft Exchange ដើម្បីចែកចាយ មេរោគ Babuk។

ProxyShell ជាពាក្យដំណាងឲ្យភាពងាយរងគ្រោះចំនួន ០៣ដែលមានដូចជា CVE-2021-34473 និង CVE-2021-34523 និង​CVE-2021-31207។ ទោះបីជាយ៉ាង ណាក៏ដោយម៉ាស៊ីន Microsoft Exchange ចំនួន ០៣ ដែលមានភាពងាយរងគ្រោះលើការវាយប្រហារកម្មវិធីពីចម្ងាយ ភាពងាយរងគ្រោះនៃការបង្កើនសិទ្ធ និងភាពងាយរងគ្រោះលើមុខងារសុវត្ថិភាពចៀសវៀងភាពងាយរងគ្រោះ ត្រូវបានជួសជុលដោយក្រុមហ៊ុន Microsoft នៅខែមេសា និងខែឧសភា ឆ្នាំនេះរួចហើយ។

អ្នកវិភាគសន្តិសុខក៏បានរំលឹកផងដែរថា បុគ្គលិក IT សាជីវកម្មគួរតែបង្កើតសន្តិសុខពហុ
កម្រិត ហើយគួរតែប្រើប្រាស់ផលិតផលវិភាគអាកប្បកិរិយារបស់អ្នកប្រើប្រាស់ នោះពួកគេអាចរកឃើញការគំរាមកំហែង និងអាចការពារចំណុចបញ្ចប់(endpoints) និងម៉ាស៊ីនមេ Exchange បានយ៉ាងងាយស្រួល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here