ក្រុមហ៊ុន HPE បានលាតត្រដាងថា ឃ្លាំងទិន្នន័យសម្រាប់វេទិកាត្រួតពិនិត្យបណ្តាញ Aruba Central របស់ពួកគេរងការសម្របសម្រួល ដោយបានបណ្តាលឲ្យហេគឃ័រចូលប្រមូលទិន្ន័យ របស់ឧបករណ៍ដែលស្ថិតក្រោមការគ្រប់គ្រង និងប្រមូលយកទីតាំងរបស់ឧបករណ៍ទាំងនោះ។
Aruba Central ជាបណ្តាញដំណោះស្រាយ Cloud ដែលអាចឲ្យអ្នកធ្វើការគ្រប់គ្រងលើ
បណ្តាញធំៗ និងផ្នែកផ្សេងៗទៀតពីផ្ទាំងគ្រប់គ្រងតែមួយ។ ក្រុមហ៊ុន HPE បានរកឃើញ ថា ក្រុមហេគឃ័រមានសោរ ដែលអាចឲ្យពួកគេចូលមើលទិន្នន័យអតិថិជនដែលបានរក្សាទុកនៅក្នុងបរិស្ថាន Aruba Central ។ ភ្នាក់ងារគំរាមកំហែងបានចូលដំណើរការឃ្លាំងផ្ទុកទិន្ន័យ រយៈពេល ១៨ថ្ងៃមកហើយ ដោយគិតចាប់ពីថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី២៧ ខែតុលា។
យ៉ាងណាមិញ ឥលូវនេះក្រុមហ៊ុន HPE បានបញ្ជាក់ឲ្យដឹងថា ពួកគេកំពុងតែផ្លាស់ប្តូររបៀបការពារ និងរក្សាទុកសោចូលរបស់ពួកគេដើម្បីការពារឧប្បត្តិហេតុនៅពេលអនាគត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១