ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព Qihoo 360’s Netlab ទើបតែបង្ហាញនូវព័ត៌មានលម្អិតនៃការចែកចាយមេរោគ Botnet ថ្មីដែលមានឈ្មោះហៅថា “Abcbot” ដែលមានគោលដៅក្នុងការវាយប្រហារទៅលើប្រព័ន្ធប្រតិបត្តិការ Linux និងការវាយប្រហារ denial-of-service (DDoS) ទៅលើគោលដៅរបស់ខ្លួនផងដែរ។
មេរោគ botnet នេះចាប់ផ្តើមវាយប្រហារនៅក្នុងខែកក្កដា ឆ្នាំ 2021 នេះ ហើយកាលពីថ្ងៃទី 30 ខែតុលា ឆ្នាំ 2021 នេះវាក៏វាយប្រហារទៅលើ Linux web servers និង DDoS ផងដែរ។ នៅក្នុងការរកឃើញរបស់ Netlab នេះក៏និយាយថា មេរោគនេះមានគោលដៅវាយប្រហារទៅលើ Huawei Cloud ផងដែរ។ អ្នកជំនាញសុវត្ថិភាពនិយាយថា ក្រុមហេគឃ័រប្រើប្រាស់នូវ shell scripts ដើម្បីចែកចាយមេរោគ Abcbot ។
ក្រុមអ្នកស្រាវជ្រាវបន្ថែមថា “វាមានការវាយប្រហារ DDoS ទៅក្នុង open-source ATK Rootkit នៅថ្ងៃទី 21 ខែតុលានេះ។” ថ្មីៗនេះ , AT&T Alien Labs ក៏រកឃើញនូវការចែកចាយមេរោគ Golang malware ដែលមានឈ្មោះហៅថា “BotenaGo” ដែលបានវាយប្រហារទៅលើ Routers និងឧបករណ៍ IoT ជាច្រើនលានគ្រឿងផងដែរ៕