ការវាយប្រហារទៅលើក្រុមហ៊ុន T-Mobile ទម្លាយនូវព័ត៌មាន និង SIMs របស់អ្នកប្រើប្រាស់

0

T-Mobile បានរងនូវការវាយប្រហារ cyberattack មួយផ្សេងទៀតបន្ទាប់ពីក្រុមហ៊ុននេះរងគ្រោះដោយសារតែការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំនៅក្នុងខែសីហា។ នៅក្នុងពេលនេះ អ្នកវាយប្រហារអាចយកទិន្នន័យរបស់អ្នកប្រើប្រាស់បានមួយចំនួនប៉ុណ្ណោះ។

តាមរបាយការណ៍របស់ The T-Mo អោយដឹងថា អ្នកប្រើប្រាស់ដែលរងគ្រោះដោយសារតែការវាយប្រហារ SIM swapping attack អាចនឹងត្រូវហេគឃ័រទម្លាយទិន្នន័យ។ ព័ត៌មានរបស់ជនរងគ្រោះទាំងនេះមានដូចជាឈ្មោះគណនីទូទាត់ប្រាក់ ទូរស័ប្ទ និងលេខគណនី។

គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវក្តៅនេះ T-Mobile បញ្ជាក់ថា ការបែកធ្លាយទិន្នន័យរបស់អតិថិជនគឺមានចំនួនច្រើនជាង 50 លានដែលអ្នកវាយប្រហារអាចចូលទៅកាន់លេខសុវត្ថិភាពសង្គម ឈ្មោះ និងថ្ងៃខែកំនើត។ ព័ត៌មាននេះត្រូវបានទម្លាយនៅក្នុងខែធ្នូនេះ។ វានៅមិនទាន់ច្បាស់នោះទេថាអ្នកដែលរងគ្រោះនូវការវាយប្រហារនេះទទួលបាននូវសាររំលឹកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here