អាជ្ញាធរប្រទេស​ឥណ្ឌា​នឹង​រឹតបន្តឹង​ច្បាប់​បំពាន​ទិន្នន័យ​នៅ​ឆ្នាំ ​២០២២

0

តាមការទម្លាយនៅក្នុងព័ត៌មានក្នុងស្រុក អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌាមានគោលដៅក្នុងការទប់ស្កាត់ទៅលើការបែកធ្លាយទិន្នន័យ និងការរឹតបន្តឹងទោលើច្បាប់ក្នុងការរក្សាទុកទិន្នន័យនេះ។ ស្ថាប័នទាំងអស់ត្រូវបង្ហាញនូវការបំពានទិន្នន័យនៅក្នុងរយៈពេល 72 ម៉ោង និងការលាតត្រដាងនូវព័ត៌មាននេះនៅក្រោមបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ។

ក្រុមហ៊ុនជាច្រើនរបស់ប្រទេសឥណ្ឌាមិនអាចធ្វើការរក្សាទុកនូវព័ត៌មាននៃការទូទាត់ប្រាក់តាមរយៈកាតឥណទានដូចជា Visa និង​ Mastercard ។ ធនាគារបម្រុងនៃប្រទេសឥណ្ឌា (RBI) កំពុងបន្ថែមការរឹតបន្តឹងថ្មីលើអ្នកដែលអាចកាន់ទិន្នន័យកាតទូទាត់បាន ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2022។ នៅក្រោមច្បាប់ថ្មីនេះ មានតែអ្នកចេញកាត និងបណ្តាញចែកចាយកាតប៉ុណ្ណោះដែលអាចផ្ទុកព័ត៌មានលម្អិតពេញលេញរបស់កាតបាន។

ការផាកពិន័យចំពោះការបំពានរួមមានការជាប់ពន្ធនាគាររហូតដល់ 3 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ 200,000 រូពី (2,678 ដុល្លារ) សម្រាប់ជនណាដែលបញ្ចេញទិន្នន័យផ្ទាល់ខ្លួនដោយចេតនាដោយគ្មានការអនុញ្ញាត។ ប្រសិនបើអង្គការណាដែលដើរតួជា ‘អ្នកការពារទិន្នន័យ’ ឬអ្នកត្រួតពិនិត្យទិន្នន័យ បរាជ័យក្នុងការបង្ហាញពីការរំលោភបំពាន ការបរាជ័យក្នុងការចុះឈ្មោះជាមួយ DPA ការបរាជ័យក្នុងការធ្វើសវនកម្មដែលត្រូវការ ឬការបរាជ័យក្នុងការតែងតាំងមន្ត្រីការពារទិន្នន័យនោះ វាប្រឈមនឹងការផាកពិន័យរហូតដល់ 50 លានរូពី (ប្រហែល $669,308) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here