កាលពីពេលថ្មីៗនេះ ក្រុម hacking បានផ្សារភ្ជាប់ការវាយប្រហារគោលដៅប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស អ្នកការពារសិទ្ធិមនុស្ស អ្នកសិក្សា និងមេធាវីទូទាំងប្រទេសឥណ្ឌាក្នុងការប៉ុនប៉ងដើម្បីបណ្តុះការចោទប្រកាន់លើភស្តុតាងឌីជីថល ”incriminating digital evidence.” ។
ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត SentinelOne បានដាក់ឈ្មោះឲ្យការវាយប្រហារនេះថា “ModifiedElephant។ ហើយវាដំណើរការតាមរយៈការប្រើប្រាស់ trojans ដែលអាចចូលប្រើបានពីចម្ងាយ (RATs) ដែលមានក្នុងពាណិជ្ជកម្មហើយប្រើ spear-phishing ដើម្បីចែកចាយមេរោគ។
ក្រុម hacking ប្រើសារអេឡិចត្រូនិច spear-phishing ដែលផ្តោតលើប្រធានបទដែលទាក់ទងនឹងសកម្មភាព ការប្រែប្រួលអាកាសធាតុ និងនយោបាយ ហើយក៏មានឯកសារភ្ជាប់ ឬតំណភ្ជាប់ឯកសារ Microsoft Office ដែលត្រូវបានបំពាក់ដោយមេរោគដែលមានសមត្ថភាពក្នុងការគ្រប់គ្រងម៉ាស៊ីនជនរងគ្រោះ
ប្រែសម្រួល៖ ឆាយ ពិសិដ្ឋ
ប្រភពព័ត៌មាន thehackernewsចុះផ្សយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២