ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មេរោគ ShadowPad backdoor malware គឺមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋ (MSS) និងកងទ័ពរំដោះប្រជាជន (PLA) របស់ប្រទេសចិន។ លើសពីនេះទៀត ពួកគេបានបង្ហាញពីដំណើរការខាងក្នុងជាច្រើនរបស់មេរោគ ShadowPad នៅក្នុងរបាយការណ៍លម្អិតមួយផងដែរ។
ចាប់តាំងពីឆ្នាំ 2019 មក មេរោគ ShadowPad ត្រូវបានប្រើប្រាស់ដោយក្រុមហេគឃ័រជាច្រើនរបស់ចិន។ មេរោគ ShadowPad នេះអាចលួចព័ត៌មានសម្ងាត់នៅក្នុងប្រព័ន្ធ ការធ្វើទំនាក់ទំនងជាមួយនឹង file system & registry និងការដាក់ពង្រាយនូវ modules ថ្មីៗដើម្បីវាយប្រហារផងដែរ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា មេរោគ malware នេះគឺមានទំនាក់ទំនងជាមួយនឹងចិន។
មេរោគនេះមានគោលដៅវាយប្រហារទៅកាន់ប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូង រុស្សី ជប៉ុន ម៉ុងហ្គាលី ឥណ្ឌា អាហ្គានីស្ថាន និងស្ថាប័នជាច្រើនទៀតដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ ដូចនេះ សូមស្ថាប័នទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍វិធានការណ៍សុវត្ថិភាពដើម្បីទប់ទល់ទៅនឹងមេរោគ ShadowPad backdoor នេះ៕