ទាំងនេះគឺជាម៉ាកយីហោក្រុមហ៊ុនដែលមានការក្លែងបន្លំខ្លាំងបំផុតនៅក្នុងការវាយប្រហារ Phishing

0

ក្រុមហ៊ុន Vade ទើបតែប្រកាសអំពីចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួនទៅលើម៉ាកយីហោដែលមានការក្លែងបន្លំច្រើនបំផុតទាំង 20 នៅក្នុងការវាយប្រហារ Phishing ។ Facebook ដែលធ្លាប់នៅចំណាត់ថ្នាក់លេខ 2 នៅក្នុងឆ្នាំ 2020 បានឡើងមកកាន់ចំណាត់ថ្នាក់លេខ​1 នៅក្នុងឆ្នាំ 2021 នេះដែលមាន Phishing Pages ចំនួន 14% និងតាមពីក្រោយដោយក្រុមហ៊ុន Microsoft ដែលមាន 13% ។

របាយការណ៍នេះវិភាគទៅលើ phishing pages ចំនួន 184,977 ដែលមានការពាក់ព័ន្ធទៅនឹង phishing emails ចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2021 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 នេះ។ ក្រុមហ៊ុនម៉ាកយីហោចំនួន 6 នៅក្នុងក្រុមហ៊ុន 20 នេះ សេវាកម្មហិរញ្ញវត្ថុគឺក្លាយជាឧស្សាហកម្មដែលមានការក្លែងបន្លំច្រើនជាងគេនៅក្នុងឆ្នាំ 2021 នេះដែលមាន phishing pages ដល់ទៅ 35% ហើយវាមានការកើនឡើងពី 28% នៅក្នុងឆ្នាំ 2020 ។

សម្រាប់ Chase, PayPal និង Wells Fargo ក៏ស្ថិតនៅក្នុងបញ្ជីនៃម៉ាកយីហោដែលមានការក្លែងបន្លំច្រើនបំផុតផងដែរ។ ក្រុមហ៊ុន Microsoft បានក្លាយជាម៉ាកយីហោដែលមានការក្លែងបន្លំបំផុតចំណាត់ថ្នាក់ទី 2 នៅក្នុងការវាយប្រហារ Phishing ហើយវាក៏ជាប់លេខ 1 នៅក្នុងការក្លែងបន្លំជា Cloud ។ របាយការណ៍នេះបង្ហាញថា ការវាយប្រហារ Microsoft phishing គឺមានការកើនឡើងខ្លាំងនៅក្នុងឆ្នាំ 2021 ។ នៅក្នុងបញ្ជីរបស់ Microsoft នេះក៏មានម៉ាកយីហោក្លែងបន្លំផ្សេងទៀតដូចជា Netflix (#12) និង Adobe (#15) ។

សម្រាប់ការក្លែងបន្លំទៅលើម៉ាកយីហោបណ្តាញសង្គមនៅក្នុងបញ្ជីនេះគឺមាន WhatsApp (#4) និង LinkedIn (#17) ។ ទោះបីជាបណ្តាញសង្គមជាច្រើននេះនៅក្រោយក្រុមហ៊ុន Facebook ក៏ដោយ ម៉ាកយីហោបណ្តាញសង្គមទាំងនេះគឺមានចំនួន 24% នៅក្នុង phishing pages បើធៀបទៅនឹងឆ្នាំ 2020 គឺមានតែ 13% ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here