ក្រុម Anonymous និយាយថា ទិន្នន័យចំនួន 10GB របស់ក្រុមហ៊ុន Nestlé​ ត្រូវបែកធ្លាយ!

0

ក្រុមហេគឃ័រកំពុងតែបន្តការគំរាមកំហែងដល់ក្រុមហ៊ុនធំៗជាច្រើនដែលមិនព្រមដកខ្លួនចេញពីប្រទេសរុស្សី។ ថ្មីៗនេះ ក្រុមហេគឃ័រក៏ទម្លាយទិន្នន័យរបស់ក្រុមហ៊ុន Nestlé ផងដែរ។ ក្រុមហេគឃ័រនេះបង្ហោះសារនៅលើ Twitter ថា “ក្រុមហ៊ុន Nestlé ពេលនេះបែកធ្លាយទិន្នន័យហើយ!”

ក្រុមហេគឃ័របន្ថែមថា “ក្រុម Anonymous បានទម្លាយទិន្នន័យចំនួន 10GB ដែលមាន emails, passwords និងទិន្នន័យផ្សេងទៀតរបស់អ្នកប្រើប្រាស់។” ក្រុមហេគឃ័រនេះក៏បង្ហោះនៅលើ Telegram ជាមួយនឹង files ដូចជា Nestle Orders.txt, Nestle partial 1.txt, Nestle Passwords.txt និង Nestle Payments.txt ដែលមានទំហំ 5.7MB ។

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រ Anonymous នេះក៏វាយប្រហារទៅលើក្រុមហ៊ុន Burger King, Subway និង CitiGroup ផងដែរ។ ព័ត៌មាននៃការបែកធ្លាយនេះគឺទម្លាយដោយក្រុមហេគឃ័រ grey-hat ដែលមានឈ្មោះហៅថា Kelvin Security ៕

LEAVE A REPLY

Please enter your comment!
Please enter your name here