ក្រុមឧក្រិដ្ឋជនរបស់ប្រទេសរុស្សីមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មជាច្រើននឹងបំផ្លាញនូវទ្រព្យសម្បត្តិរបស់ពួកគេ

0

នៅចំពេលដែលមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទៅលើការលុកលុយរបស់ប្រទេសរុស្សីទៅលើប្រទេសអ៊ុយក្រែននោះ ក្រុមហេគឃ័រក៏មានការពិភាក្សាទៅលើរឿងនេះផងដែរនៅលើវេទិកាជាច្រើនអំពីផលប្រយោជន៍របស់ពួកគេនៅក្នុងស្ថានភាពជាក់ស្តែងនេះ។

តាមការបញ្ជាក់នៅក្នុងការរាយការណ៍មួយរបស់ក្រុមការងារ Digital Shadows Photon អោយដឹងថា នៅលើ dark web forum ជាច្រើនគឺមានសំណួរដែលពាក់ព័ន្ធទៅនឹងវិធីសាស្រ្តក្នុងការធានាទៅលើសុវត្ថិភាពនៃគណនីជាច្រើនដែលមានការទ្រទ្រង់ពីប្រទេសរុស្សី។ អ្នកប្រើប្រាស់ម្នាក់ក៏ស្វែងរកនូវដំបូន្មានថាតើត្រូវធ្វើយ៉ាងណាទៅលើប្រាក់ដុល្លារអាមេរិកដែលដាក់នៅក្នុងធនាគាររបស់ប្រទេសរុស្សី ឬការបំលែងរូបិយវត្ថុដុល្លារអាមេរិកនេះទៅជារូបិយវត្ថុរុស្សីនោះ។

របាយការណ៍នេះក៏បង្ហាញអំពីអារម្មណ៍ធ្ងន់ធ្ងររបស់អ្នកប្រើប្រាស់គឺមានស្ថានភាពដែលធ្ងន់ធ្ងរជាងនេះដោយសារតែអ្នកប្រើប្រាស់ជាច្រើននៅលើវេទិកានេះមិនច្បាស់ថាតើទ្រព្យសម្បត្តិរបស់ពួកគេអាចធ្វើការផ្ទេរចេញទៅកាន់បរទេស ឬទិញនូវ crypto ដោយមិនមានការសង្ស័យអ្វីបានដែរឬទេ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្ថាប័នជាច្រើនដែលពាក់ព័ន្ធទៅនឹង crypto ក៏សង្កេតមើលទៅលើការចូលរបស់រុស្សីទៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិផងដែរ។ ហេតុនេះហើយ រូបិយវត្ថុ crypto នេះគឹជាកង្វល់ដ៏ធំសម្រាប់ឧក្រិដ្ឋជនអ៊ីនធឺរណិតផងដែរ។​ អ្នកប្រើប្រាស់ជាច្រើនទៀតក៏ត្អូញត្អែរថា ពួកគេមានបញ្ហាក្នុងការផ្សព្វផ្សាយនៅលើបណ្តាញសង្គមផងដែរដោយសារតែបណ្តាញសង្គមឈប់ទទួលយកនូវការបង់ប្រាក់ចេញពីគណនីរបស់រុស្សី៕

LEAVE A REPLY

Please enter your comment!
Please enter your name here