គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានបន្ថែមបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន Kaspersky របស់រុស្សីទៅក្នុង ‘បញ្ជីគំរាមកំហែង’ របស់ខ្លួនដែលនេះស្រដៀងគ្នាទៅនឹងការសម្រេចចិត្តនៅក្នុងអឺរ៉ុបផងដែរ។ FCC បានបន្ថែមក្រមហ៊ុន Kaspersky ទៅក្នុងបញ្ជីឧបករណ៍ទំនាក់ទំនងរបស់ខ្លួន ហើយក្រុមហ៊ុននេះក៏ត្រូវបានចាត់ទុកថាគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ។
តាមការបញ្ជាក់របស់សារព័ត៌មាន Reuters អោយដឹងថា ក្រុមហ៊ុន Kaspersky គឺជាក្រុមហ៊ុនដំបូងបំផុតរបស់រុស្សីដែលស្ថិតនៅក្នុងបញ្ជីនេះ ហើយនៅក្នុងបញ្ជីនោះក៏មានក្រុមហ៊ុនជាច្រើនរបស់ចិនផងដែរដូចជា Huawei Technologies និង ZRE Corp ។
លោក Brendan Carr និយាយថា បញ្ជីនេះនឹងជួយធានាទៅលើការការពារទៅលើបណ្តាញ Network ពីការគំរាមកំហែងរបស់ក្រុមហ៊ុនជាច្រើនរបស់ចិន និងរុស្សី។ ខណៈពេលដែល FCC ទើបតែបន្ថែមនូវក្រុមហ៊ុនរបស់រុស្សីនេះចូលទៅក្នុងបញ្ជីនេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏ធ្វើការហាមប្រាមទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Kaspersky គ្រប់ក្រសួងទាំងអស់របស់រដ្ឋាភិបាលនៅក្នុងឆ្នាំ 2017 ។
ចំពោះការភ័យខ្លាចទៅលើការធ្វើចារកម្មរបស់រុស្សីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់នោះក៏បានជម្រុញអោយប្រទេសអាល្លឺម៉ង់បោះបង់ការប្រើប្រាស់ក្រុមហ៊ុន Kaspersky ផងដែរ។ អ្នកឃ្លាំមើលផ្នែកសាយប័ររបស់អាល្លឺម៉ង់និយាយថា ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Kaspersky អាចបង្ករនូវហានិភ័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាផងដែរ៕