ការជួលក្នុងការវាយប្រហារ DDoS មានតម្លៃតិចជាងរថយន្តមួយទឹកទៀត

0

ទឹកប្រាក់ត្រឹមតែប៉ុន្មានពាន់ដុល្លារអាមេរិកអាចទិញក្រុមហេគឃ័របង្កើតការវាយប្រហារ 150,000 botnet ដែលមានទំហំដល់ទៅ 1Tbps បាន។ របាយការណ៍ថ្មីនេះបង្ហាញថា ក្រុមហេគឃ័របង្កើននូវការប្រើប្រាស់ការវាយប្រហារ distributed denial-of-service (DDoS) ជា Tool នៅក្នុងការបំភ័យទៅលើជនរងគ្រោះ។

ក្រុមហេគឃ័រក៏ប្រើប្រាស់នូវបច្ចេកទេសជាច្រើនទៀតផងដែរដើម្បីបំភ័យទៅលើជនរងគ្រោះប្រសិនបើពួកគេបដិសេធក្នុងការបង់ប្រាក់។ មេរោគ Ransomware-as-a-Service (RaaS) ក៏អាចរួមចំនែកនៅក្នុងការវាយប្រហារ DDoS ផងដែរ។​ របាយការណ៍ថ្មីមួយចេញពី Netscout បង្ហាញថា ការវាយប្រហារដោយ DDoS នេះក៏មានតម្លៃទាបជាងរថយន្តមួយទឹកផងដែរ។

នៅក្នុងសេវាកម្មនៃការជួលការវាយប្រហារ DDoS-for-hire ដែលមានទំហំ 1 Tbps ជាមួយនឹងការប្រើប្រាស់នូវ 150,000 bots គឺមានតម្លៃប្រហែលជា $2,499។ ក្រុមហេគឃ័រទាំងនេះមានដូចជា REvil, BlackCat, AvosLocker និង Suncrypt ដែលធ្លាប់ប្រើប្រាស់នូវ DDoS ក្នុងការវាយប្រហារទៅលើជនរងគ្រោះជាច្រើនកាលពីឆ្នាំមុននេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here