បន្ទាប់ពីមានការប្រកាសរបស់សាជីវកម្មបច្ចេកវិទ្យាយក្សជាច្រើនដែលបញ្ជាក់ថា ពួកគេនឹងបន្តអាជីវកម្មនៅក្នុងប្រទេសរុស្សីនោះ បុគ្គលិករបស់ក្រុមហ៊ុននេះកាន់តែច្រើនឡើងៗក៏អំពាវនាវអោយក្រុមហ៊ុនទាំងនេះបញ្ចប់ទំនាក់ទំនងទាំងស្រុងជាមួយនឹងប្រទេសនេះ។
នៅក្នុងលិខិតមួយផ្ញើរទៅកាន់ប្រធានាធិបតី Vladimir Zelensky នោះ លោក Brad Smith ប្រធានក្រុមហ៊ុន Microsoft និយាយថា ក្រុមហ៊ុននឹងបន្តប្រតិបត្តិការដដែលនៅក្នុងផ្នែកដែលមិនរងនូវការដាក់ទណ្ឌកម្មដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។ លោក Smith និយាយនៅក្នុងលិខិតនេះថា “ប្រសិនបើស្ថាប័នទាំងនេះមិនបានធ្វើការអាប់ដេតទៅលើកម្មវិធី software និងសេវាកម្មជាច្រើនរបស់ពួកគេនោះ វាអាចនឹងបង្ករជាហានិភ័យ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ដែលរួមមានក្មេង និងមនុស្សចាស់ផងដែរ។”
លោក Smith បន្ថែមថា សាជីវកម្មទៅលើផ្នែក software នេះគឺទទួលខុសត្រូវក្នុងការការពារទៅលើជនស៊ីវិល បើទោះបីជាក្រុមហ៊ុននេះកំពុងតែពិភាក្សាជាមួយនឹងសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដើម្បីផ្អាកនូវសេវាកម្មមួយចំនួននៅក្នុងប្រទេសរុស្សីដើម្បីគាំទ្រដល់ការដាក់ទណ្ឌកម្មផងដែរ៕