ថ្មីៗនេះ ក្រុមហេគឃ័របានលួចទិន្នន័យផ្ទាល់ខ្លួនចំនួន 850,000 ចេញពីស្ថាប័ន Partnership HealthPlan (PHP) របស់រដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហេគឃ័រនេះត្រូវរកឃើញដោយក្រុមហ៊ុន Sentinel Labs ហើយក្រុមហ៊ុននេះនិយាយថា ក្រុមហេគឃ័រប្រើប្រាស់នូវវិធីសាស្រ្តឈ្មោះហៅថា “IPfuscation” ដើម្បីវាយប្រហារទៅលើជនរងគ្រោះតាមរយៈការប្រើប្រាស់នូវ IP address ។
ស្ថាប័នគ្រប់គ្រងទិន្នន័យសុខភាព PHP នេះនិយាយថា “ថ្មីៗនេះ វាមានសកម្មភាពមិនប្រក្រតីនៅលើប្រព័ន្ធកុំព្យូទ័រនៅលើបណ្តាញ networks ។ យើងក៏ធ្វើការជាមួយនឹងក្រុមអ្នកជំនាញផ្នែកកោសល្យវិច្ច័យដើម្បីធ្វើការស៊ើបអង្កេតទៅលើការវាយប្រហារនេះ និងធ្វើការ restore ទៅលើប្រព័ន្ធដែលរងគ្រោះផងដែរ។ យើងសុំអភ័យទោសចំពោះរឿងនេះ។”
អ្នកស្រាវជ្រាវ Jay Paz របស់ក្រុមហ៊ុន Cobaltនិយាយថា ការបែកធ្លាយទិន្នន័យនេះអាចជាការដាស់ក្រុមហ៊ុន និងស្ថាប័នជាច្រើនអោយមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ជាមួយនឹងទិន្នន័យសំខាន់។ ការតេស្តទៅលើបច្ចេកវិទ្យា និងដំណើរការប្រតិបត្តិការពិតជាសំខាន់ណាស់ក្នុងការការពារទៅលើការវាយប្រហារដោយមេរោគ ransomware ៕