ក្រសួងយុត្តិធម៌ (DOJ) រឹបអូស crypto ដែលមានតម្លៃ 34 លានដុល្លារអាមេរិកចេញពីអ្នកលក់ក្នុងវេបសាយងងឹត

0

ថ្មីៗនេះ ក្រសួងយុត្តិធម៌ (DOJ) ធ្វើការរឹបអូសទ្រព្យសម្បត្តិជាគ្រីបតូ (crypto) ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកដែលមានតម្លៃដល់ទៅ 34 លានដុល្លារអាមេរិកជា coins និង tokens ចេញពីអ្នកលក់នៅលើវេបសាយងងឹត (dark web) ។ នៅក្នុងការចេញផ្សាយនាពេលថ្មីៗនេះ គ្រីបតូខុសច្បាប់នេះត្រូវបានរឹបអូសចេញពីអ្នករស់នៅក្នុងរដ្ឋផ្លរីដាភាគខាងត្បូង (South Florida) ដែលលក់ទំនិញខុសច្បាប់ជាង 100,000 នៅលើ marketplace នៅលើវេបសាយងងឹត។

នៅក្នុងការលក់នេះគឺមានគណនីរបស់សេវាកម្មជាច្រើនដែលរួមមាន HBO, Netflix, Uber និងជាច្រើនទៀត។ រដ្ឋអាជ្ញាមកពីស្រុកភាគខាងត្បូងនៃរដ្ឋផ្លរីដានិយាយថា អ្នកលក់បានប្រើប្រាស់នូវ TOR (The Onion Router) ដើម្បីចូលទៅកាន់វេបសាយងងឹតនេះហើយធ្វើការលក់ជាគ្រីបតូ (crypto) ។

នៅចន្លោះថ្ងៃទី 16 ខែឧសភា ឆ្នាំ 2017 ដល់ថ្ងៃទី 19 ខែមិថុនាឆ្នាំ 2017 នេះ អាជ្ញាធរបានរឹបអូសនូវ 919.3 Ethereum, 643 Bitcoins, 640 Bitcoin Gold, 640 Bitcoin Cash និង 640 Bitcoin SV ។ ក្រសួងយុត្តិធម៌និយាយថា ប្រតិបត្តិការ Operation TORnado នេះគឺមានការចូលរួមពីក្រុមអ្នកអនុវត្តបទល្មើសគ្រឿងញៀន (OCDETF) រួមជាមួយនឹងភ្នាក់ងារសហព័ន្ធរដ្ឋ និងទីភ្នាក់ងារក្នុងតំបន់ជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here