ក្រុម Anonymous នៅតែបន្តក្នុងការវាយប្រហារទៅលើអង្គភាពរដ្ឋាភិបាល និងអាជីវកម្មឯកជនជាច្រើនរបស់ប្រទេសរុស្សី ហើយនៅក្នុងសប្តាហ៍នេះ ក្រុមហេគឃ័រនេះក៏អះអាងថា ខ្លួនបានហេគទៅលើក្រុមហ៊ុនឯកជនធំៗគឺ Thozis Corp និងMarathon Group ផងដែរ។
ពេលនេះ ក្រុមហេគឃ័រនេះក៏ទម្លាយទិន្នន័យ 15GB ជាមួយនឹង 57,000 emails របស់ Orthodox Church ប្រទេសរុស្សីផងដែរ។ ទិន្នន័យបែកធ្លាយនេះគឺទម្លាយចេញពី DDoSecrets platform ។ សម្រាប់ពេលនេះ ទិន្នន័យនេះនៅមិនទាន់ប្រគល់ជាសាធារណៈនោះទេ វាត្រូវប្រគល់អោយទៅអ្នកសារព័ត៌មាន និងក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ៕