ក្រុមហេគឃ័រ Anonymous និង IT ARMY របស់អ៊ុយក្រែននៅតែបន្តគោលដៅក្នុងការវាយប្រហារទៅលើអង្គភាពជាច្រើនរបស់រុស្សី

0

ក្រុមហេគឃ័រដ៏ល្បីល្បាញ Anonymous និង IT ARMY របស់អ៊ុយក្រែននៅតែបន្តគោលដៅក្នុងការវាយប្រហារទៅលើអង្គភាពរដ្ឋាភិបាល និងអាជីវកម្មឯកជនជាច្រើនរបស់ប្រទេសរុស្សី។ នៅក្នុងសប្តាហ៍នេះ ក្រុមហេគឃ័រ Anonymous អះអាងថាបានហេគទៅលើអាជីវកម្មឯកជាច្រើនជាច្រើន និងទម្លាយទិន្នន័យនៅក្នុង DDoSecrets platform ផងដែរ។​

នៅក្នុងបញ្ជីនៃការហេគទៅលើអាជីវកម្មឯកជននេះរួមមាន៖
Forest – ក្រុមហេគឃ័រនេះទម្លាយនូវអ៊ីម៉ែល 37,500 ដែលលួចបានចេញពីក្រុមហ៊ុនរុស្សីនេះ។
Aerogas – ក្រុមហ៊ុនវិស្វកម្មនេះគឺផ្តោតទៅលើឧស្សាហកម្មប្រេង និងហ្គាស់។ អតិថិជនរបស់ក្រុមហ៊ុននេះគឺមាន Rosneft, NOVATEK, Volgagaz, Purneft និងជាច្រើនទៀត។ ក្រុមហេគឃ័រននេះក៏ទម្លាយនូវអ៊ីម៉ែល 100,000 របស់ក្រុមហ៊ុន Aerogas ។
Petrofort – ក្រុមហ៊ុននេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងទីក្រុង Saint Petersburg ។ ក្រុមហេគឃ័របានទម្លាយនូវអ៊ីម៉ែល 300,000 ចេញពីក្រុមហ៊ុន Petrofort ។

ក្រុមហេគឃ័រនេះគឺត្រូវគេស្គាល់ឈ្មោះហៅថា The Black Rabbit World (@Thblckrbbtworld) ដែលប្រតិបត្តិនៅក្រោមឆ័ត្រ Anonymous ដែលអះអាងថាចូលទៅក្នុងប្រព័ន្ធ CCTV system និងវិមានក្រឹមឡាំងផងដែរ។ នៅក្នុងសារដែលចេញផ្សាយរបស់ក្រុមហេគឃ័រនេះទម្លាយថា “យើងនឹងមិនបញ្ឈប់នៅត្រឹមនេះទេរហូតទាល់តែយើងទម្លាយនូវព័ត៌មានសម្ងាត់ទាំងអស់របស់អ្នក។ អ្នកមិនអាចបញ្ឈប់យើងបានទេ។ ពេលនេះយើងស្ថិតនៅក្នុងវិមានក្រឹមឡាំង៕”

LEAVE A REPLY

Please enter your comment!
Please enter your name here