រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានរកឃើញនូវមេរោគថ្មីមួយដែលមានឈ្មោះហៅថា Cyclops Blink botnet ។ មេរោគ botnet នេះគឺចេញពីក្រុមហេគឃ័រ Sandworm ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្សី។ Sandworm បានអភិវឌ្ឍទៅលើមេរោគ botnet នេះចាប់តាំងពីខែមិថុនា ឆ្នាំ 2019 ។
ជាមួយនឹងការធ្វើការងារជាមួយនឹងដៃគូអន្តរជាតិជាច្រើននោះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានរកឃើញនូវឧបករណ៍ network hardware ជាច្រើនពាន់គ្រឿងដែលមានបញ្ហាជាមួយនឹងមេរោគនេះ ហើយភាគច្រើនគឺជាផលិតផល WatchGuard Firebox firewall និង ASUS routers ។ FBI បានសហការជាមួយនឹងក្រុមហ៊ុន Watchguard ដើម្បីវិភាគទៅលើ malware នេះ និងអភិវឌ្ឍនូវ Tools ដើម្បីកម្ចាត់វាផងដែរ។
ពេលនេះ ឧបករណ៍ដែលឆ្លងមេរោគ botnet នេះត្រូវបានកម្ចាត់ចេញពីឧបករណ៍ទាំងអស់របស់ Watchguard ។ គួរបញ្ជាក់ផងដែរថា ការរំខានរបស់មេរោគ Cyclops Blink botnet នេះក៏បង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធិរបស់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនក្នុងការប្រឆាំងទៅនឹងការវាយប្រហារសាយប័រ ឬមេរោគ malware ៕