ក្រុមហេគឃ័ររបស់កូរ៉េខាងជើងស្ថិតនៅពីក្រោយការហេគក្រុមហ៊ុន Ronin ដែលមានទឹកប្រាក់ដល់ទៅ 620 លានដុល្លារអាមេរិក

0

ក្រុមហេគឃ័រចំនួន 2 ក្រុមបានលួចទឹកប្រាក់ crypto ដែលមានតម្លៃដល់ទៅ 620 លានដុល្លារអាមេរិកពីក្រុមហ៊ុន Ronin ។ FBI រកឃើញនូវការហេគឃ័រក្រុមហ៊ុន Ronin នេះនៅថ្ងៃទី 29 ខែមីនានេះ ហើយក្រុមហេគនេះត្រូវគេស្គាល់ថា Lazarus Groupនិង APT 38 ។ ក្រុមហេគឃ័រនេះគឺមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FBI និយាយថា “តាមរយៈការស៊ើបអង្កេតរបស់យើង ក្រុមហេគឃ័រ Lazarus Group និង APT38 ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើង DPRK គឺជាអ្នកហេគទឹកប្រាក់ដែលមានតម្លៃ 620 លានដុល្លារអាមេរិកនៅក្នុង Ethereum។” តាមការបញ្ជាក់របសក្រុមហ៊ុន Ronin អ្នកវាយប្រហារប្រើប្រាស់នូវ private keys ដែលហេគបានដើម្បីធ្វើការបន្លំដកប្រាក់។

ក្រុម APT38 ត្រូវគេស្គាល់ថាជា ‘Un-usual Suspects’ ដែលមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នផ្នែកហិរញ្ញវត្ថុ។ ក្រុមហេគឃ័រនេះប្រតិបត្តិជាមួយនឹងក្រុមស៊ើបអង្កេតរបស់កូរ៉េខាងជើងផងដែរ។ តាមការវិភាគរបស់ក្រុមហ៊ុន Chainalysis ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមនូវការវាយប្រហារចំនួន 7 លើកនៅលើ cryptocurrency platforms កាលពីឆ្នាំមុននោះដែលមានទឹកប្រាក់ដល់ទៅ 400 លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here