ក្រុមចែកចាយមេរោគ Conti ទទួលខុសត្រូវក្នុងការវាយប្រហារទៅលើក្រុមហ៊ុន​ Nordex

0

ក្រុមចែកចាយមេរោគ ransomware ដែលមានទំនាក់ទំនងពីប្រទេសរុស្សីអះអាងថា ខ្លួននៅពីក្រោយការវាយប្រហារទៅលើក្រុមហ៊ុនផ្គត់ផ្គង់ថាមពលយក្សរបស់អាល្លឺម៉ង់ Nordex ។ ការវាយប្រហារនេះបង្ខំអោយក្រុមហ៊ុននេះសម្រេចចិត្តបិទនូវប្រព័ន្ធ IT របស់ខ្លួន។

ក្រុមចែកចាយមេរោគ Conti នេះអះអាងថា​ខ្លួនពិតជានៅពីក្រោយការវាយប្រហារទៅលើក្រុមហ៊ុន Nordex កាលពីចុងខែមីនា។ ខណៈពេលដែលការអះអាងនេះនៅមិនទាន់បានផ្ទៀងផ្ទាត់នៅឡើយទេ ក្រុមហេគឃ័រនេះក៏ដាក់ឈ្មោះក្រុមហ៊ុន Nordex ស្ថិតនៅក្នុងវេបសាយបែកធ្លាយរបស់ខ្លួនផងដែរ។​

នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ ក្រុមហ៊ុន Nordex និយាយថា​ក្រុមហ៊ុនរកឃើញនូវការវាយប្រហារសាយប័រនៅថ្ងៃទី 31 ខែមីនានេះ។ ក្រុមការងារសុវត្ថិភាពរបស់ខ្លួនក៏សម្រេចចិត្តបិទនូវប្រព័ន្ធ IT ជាច្រើនរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Nordex បិទនូវការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ IT ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here