ក្រុមហេគឃ័រដែលមានការឧបត្ថម្ភពីប្រទេសកូរ៉េខាងជើងមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមហ៊ុនជាច្រើនដែលមានអាជីវកម្មពាក់ព័ន្ធជាមួយនឹង blockchain តាមរយៈការកេងចំណេញទៅលើចន្លោះប្រហោង។ FBI, CISA និង US Treasury ចេញនូវសេចក្តីជូនដំណឹងមួយដែលបញ្ជាក់ថា ក្រុមហេគឃ័រ APT របស់កូរ៉េខាងជើងផ្តោតទៅលើការវាយប្រហារទៅលើក្រុមហ៊ុនជាច្រើនដែលប្រតិបត្តិការទៅលើ cryptocurrency ។
ក្រុមហេគឃ័រដ៏ល្បីល្បាញនេះគឺមានឈ្មោះហៅថា ‘Lazarus Group’ ឬ APT38, BlueNoroff និង Stardust Chollima នៅក្នុងឧស្សាហកម្មនេះ។ ក្រុមហេគឃ័រនេហបានប្រើប្រាស់នូវបច្ចេកទេសជាច្រើនដូចជា social engineering និងការចែកចាយមេរោគ malware ដើម្បីលួចទឹកប្រាក់បាន។
នៅក្នុងការជូនដំណឹងនេះបញ្ចាក់ថា “ក្រុមហេគឃ័រនេះប្រើប្រាស់នូវកម្មវិធីដើម្បីចូលទៅក្នុងកុំព្យូទ័ររបស់ជនរងគ្រោះ ការចែកចាយមេរោគ malware ទៅលើបណ្តាញ network របស់ជនរងគ្រោះ និងការលួចយកនូវ private keys ឬកេងចំនេញទៅលើចន្លោះប្រហោងសុវត្ថិភាព។” នៅក្នុងខែមេសាឆ្នាំ 2022 នេះ ក្រុមហេគឃ័រ Lazarus group កំណត់គោលដៅវាយប្រហារទៅលើក្រុមហ៊ុនជាច្រើនដែលប្រើប្រាស់នូវ blockchain និង cryptocurrency ៕