ក្រុមសន្តិសុខតាមអ៊ីនធឺណិត និងឆ្លើយតបឧបទ្ទវហេតុជាតិរ៉ូម៉ានី DNS បានចេញនូវសេចក្តីថ្លែងការណ៍មួយអំពីការវាយប្រហារ distributed denial-of-service (DDoS) ដែលមានគោលដៅទៅលើគេហទំព័ររបស់រដ្ឋាភិបាលនៃប្រទេសមួយនេះ។
ការវាយប្រហារនេះត្រូវបានអះអាងថាជាការទទួលខុសត្រូវរបស់ក្រុមហេគឃ័ររុស្សីដែលមានឈ្មោះហៅថា Killnet ។ ពួកគេមានគោលដៅក្នុងការវាយប្រហារទៅលើ Servers តាមរយៈវិធីសាស្រ្ត DDoS ក្នុងគោលដៅរារាំងមិនអោយចូលទៅដំណើរការ និងបំផ្លិចបំផ្លាញផងដែរ។
គេហទំព័រដែលរងការវាយប្រហារ DDoS នៅក្នុងប្រទេសរ៉ូម៉ានីមានដូចជា៖
⦁ gov.ro (គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរ៉ូម៉ានី)
⦁ mapn.ro (គេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិរូម៉ានី)
⦁ politiadefrontiera.ro (គេហទំព័រផ្លូវការប៉ូលិសព្រំដែនរ៉ូម៉ានី)
⦁ cfrcalatori.ro (គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកជាតិរបស់ប្រទេសរ៉ូម៉ានី)
⦁ otpbank.ro (គេហទំព័ររបស់ធនាគារពាណិជ្ជដែលកំពុងប្រតិបត្តិការនៅប្រទេសរ៉ូម៉ានី)